CamNews

តារា 

ពិតជាចម្លែកណាស់ កីឡាករឆ្នើមលំដាប់ពិភពលោក Ronaldo ធ្វើខ្លួនជាអ្នកសុំទាន នៅទីសាធារណៈ

ព័ត៌មានកីឡាករ៖ ហេតុការណ៍មួយបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មហាជនមូរមី ពាក់ពួនគ្នា ចង់ដឹង​ ចង់​ស្គាល់ឲ្យកាន់តែច្បាស់ ខណៈមានបុរសអ្នកសុំទានម្នាក់បានបង្ហាញខ្លួនក្នុងទីសាធារណៈជាមួយនឹងក្បាច់ត្រឹះបាល់​ដ៏​ប៉ិនប្រសប់ តាមបែបអាជីពជាកីឡាករបាល់ទាត់ដូច្នោះដែរ។​

កាលពីល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុន កីឡាករដ៏ល្បីឈ្មោះ និង ទើបតែទទួលបានការផ្ដល់រង្វាន់បាល់មាស ប្រចាំ​ឆ្នាំ ១០១៤ បានកែប្រែរួបរាងនៃការស្លៀកពាក់ជាអ្នកសុំទាន និង តុបតែងមុខជាមួយពុកមាត់ដ៏ចម្លែក ចូល​មកបង្វែការចាប់អារម្មណ៍ខ្ពស់ពីមហាជនក្នុងទីសាធារណៈជាមួយ ការសម្ដែងពីទេពកោសល្យនៃការ​ត្រឹះបាល់ ដែលកាន់តែមានការចម្លែក និង ងឿងឆ្ងល់ជាខ្លាំង ។ តាមការសម្ដែង រួបរាង របស់អ្នកសំទាន​ពេល​នេាះ គ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយថាជាកីឡាករ Ronaldo ដ៏ឆ្នើបរបស់ Real Madrid ហើយ​ត្រូវមក​ស្លៀកពាក់ និង​ តុបតែងខ្លួនយ៉ាងដូច្នោះ ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ចុងក្រោយនៅតែមានការបែក​ធ្លាយ​ដដែលខណៈពេល មានការចាប់អារម្មណ៍កាន់តែខ្ពស់ពីមហាជន ចូលមកកាន់តែច្រើន​មកឡោមព័ន្ធជុំវិញកីឡាករ រហូតដល់បង្ហាញពីសមាសភាពពិតប្រាកដ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Ronaldo Bagger