CamNews

ម៉ូតូ 

ម៉ូតូធំ បែប Sport ដ៏ស្រស់ស្អាត មានកំលាំង ម៉ាស៊ីន តូចបំផុត (មានវីដេអូ)

ម៉ូតូ Yamaha PW50  គឺជាប្រភេទម៉ូតូធំ បែប Sport ដែលរាងតូចច្រឡឹង និង ស្រស់សង្ហា
បំផុត។ ម៉ូតូ Yamaha PW50 ត្រូវបានផលិតឡើង សំរាប់កុមារៗ តែប៉ុណ្ណោះ  ដោយសារ
វាមានរាងដូចជាម៉ូតូធំ ប៉ុន្តែមានទំហំ តូចជាង និង កំលាំងម៉ាស៊ីនតូចជាង ម៉ូតូធំធម្មតា។

ម៉ូតូ Yamaha PW50  ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវរចនាម៉ូដឡើង  យ៉ាងប្រណិត  តម្រូវ
ទៅតាមការស្រលាញ់  របស់កុមារៗ  ឬ  ក្មេងប្រុស  ដែលចូលចិត្តម៉ូតូធំ  ដើម្បីឱ្យពួកគេ
មានឱកាសបើកម៉ូតូធំ ដូចជាមនុស្សពេញវ័យបានដែរ។

ជាពិសេសម៉ូតូធំ ដែលមានរាងដ៏តូចនេះត្រូវបានគេបំពាក់មកជាមួយនឹងកំលាំងម៉ាស៊ីន
ត្រឹមតែ ៤៩សេស   ប៉ុណ្ណោះ  ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងល្បឿន នៅពេលដែល
ក្មេងៗ ជិះធ្វើដំណើរលើដងផ្លូវ ហើយម៉ូតូប្រភេទនេះ មានតំលៃ ១,៤៤០ដុល្លារ៕

សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Yamaha PW50