CamNews

សំណើច 

សំណើច រឿង៖ រត់ចង់ងាប់

លោកគ្រូម្នាក់បានដកស្រង់អត្ថបទមួយចេញពីកាសែត Cambodia Daily ដើម្បីបង្រៀនសិស្សរបស់គាត់ អត្ថបទនោះនិយាយពីសត្វដំរី ដែលបំផ្លិចផ្លាញដំណាំប្រជាជនបង្កការភ័យខ្លាច និងបានជាន់មនុស្សមួយចំនួនអោយស្លាប់ផង ។ មុននឹងលោកគ្រូចូលទៅក្នុងខ្លឹមសារមេរៀនរបស់គាត់ លោកគ្រូរូបនេះបានប្រើបច្ចេកទេស និយាយពីលំនាំបញ្ហាខ្លះៗដូចតទៅនេះ- 
លោកគ្រូៈ ពេលប្អូនលឺពីសត្វដំរី តើប្អូនគិតដល់អ្វីខ្លះ? 
សិស្សៈ (រៀបរាប់លក្ខណៈរបស់ដំរី)។ 
លោកគ្រូៈ តើប្អូនខ្លាចដំរី រឺទេ? 
លោកគ្រូៈ ខ្ញុំគិតថាប្អូនមិនខ្លាចតែដំរីដែលផ្សាំងរួចតែប៉ុណ្ណោះបើដំរីនោះមិនទាន់ផ្សាំង ប្អូនពិតជាខ្លាចមិនខាន។ អញ្ចឹងបើដំរីដេញតើប្អួនត្រូវធ្វើអ្វីខ្លះ? 


សិស្សប្រុសៈ រត់ឡើងដើមឈើ ។ 
សិស្សស្រីម្នាក់ៈ រត់មិនរួច ពីដំរីទេលោកគ្រូ។ 
លោកគ្រូៈ ចុះតើប្អូនត្រូវធ្វើដូចម្តេចទៅ? (លោកគ្រូសួរទៅសិស្សស្រីនោះ) 
សិស្សស្រីម្នាក់ៈ បើដំរីដេញចាប់អោបប្រមោយ លោកគ្រូ។ 
លោកគ្រូៈ អុញម៉េចអញ្ចឹង?

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke