កណ្តាល ៖ កុមារកំព្រាម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយយកក្រមាចងភ្ជាប់ទៅនឹងធ្នឹមផ្ទះ បន្ទាប់ពីសុំលុយ ពីអ្នកមើលថែយកទៅទិញស្បែកជើង និងកាត់សក់មិនបាន ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៥ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះអង្គការគ្រួសារថ្មី ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅក្នុងអង្គការ ស្រុកកំណើតភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នគរបាលបានបន្តថា មុនពេលកើតហេតុ វេលាម៉ោង ១៤ និង៣០នាទី កុមាររងគ្រោះ បានសុំលុយ ចំនួន២ម៉ឺនរៀល ពីឈ្មោះ ឯក ផលី ភេទស្រី អាយុ ៥៤ឆ្នាំ ជាអ្នកមើលថែរក្សា កុមារកំព្រា ដោយសុំ យកទៅទិញស្បែកជើង និងកាត់សក់ ប៉ុន្តែអ្នកមើលថែបានប្រាប់ថា ចាំថ្ងៃចន្ទចាំទិញ ពេលនោះ កុមារ រងគ្រោះ មិនបានឆ្លើយតបអ្វីនោះទេ រីឯអ្នកមើលថែក៏ទៅធ្វើការងាររបស់គាត់ នៅក្នុងផ្ទះ លុះដល់វេលា ម៉ោង ១៥ និង០០នាទី អ្នកមើលថែរួចដៃពីការងារ រួចមិនឃើញកុមាររងគ្រោះ នៅក្នុងផ្ទះក៏បានដើររក មើលជាមួយក្មេងកំព្រាដទៃទៀត ទើបប្រទះឃើញកុមាររងគ្រោះចងកនឹងក្រមាភ្ជាប់ទៅនឹងធ្នឹមផ្ទះ ពេល នោះអ្នកមើលថែស្មានថា មិនទាន់ស្លាប់ បានស្រាយកុមាររងគ្រោះចុះ ដើម្បីធ្វើចលនា ដោយធ្វើចលនា មិនដឹងខ្លួន ទើបសន្និដ្ឋានថា កុមាររងគ្រោះដាច់ខ្យល់ស្លាប់ទៅហើយ ។ រួចអ្នកមើលថែក៏បានរាយ ការណ៍ជូនដល់សមត្ថកិច្ចប៉ុស្តិ៍ ឲ្យចុះពិនិត្យសព នគរបាលក្រោយពីពិនិត្យរួចសន្និដ្ឋានថា កុមាររងគ្រោះ ពិតស្លាប់ដោយសារចងកពិតប្រាកដមែន ៕