CamNews

សំណើច 

សំណើច រឿង៖ ខុសគ្នាត្រង់ណា?

នៅ​ឯ​ប្រទេស​ជឿនលឿន​មួយ​។ បុរស​ម្នាក់​ត្រូវការ​ទិញ​រថយន្ត​មួយ​គ្រឿង​គ្រាន់​ទុក​ទៅ​ធ្វើការ​។ គាត់​បាន​ទៅ​កាន់​ក្រុមហ៊ុន​លក់​រថយន្ត​មួយ កន្លែង​ក្រោយ​ពី​គិតលុយ​រួចរាល់​ហើយ បុគ្គលិក​អ្នកលក់ ក៏​បាន​ប្រាប់​អោយ​គាត់​មក​ទទួល យក​រថយន្ត​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ។​ 
អ្នកទិញ៖ អោយ​ខ្ញុំ​មក​ទទួលយក​រថយន្ត​ពេល​ព្រឹក​ឬ​ពេល​ល្ងាច? 


បុគ្គលិក ,,, អូ​ហ៍!​រង់ចាំ​ដល់​ទៅ​ដល់​ឆ្នាំ​ទៀត​ឯណោះ ទោះ​ចង់​ពេល​ព្រឹក​ឬ​ពេល​ល្ងាច​វា​សំខាន់​អ្វី​សម្រាប់​អ្នក​ទៅ? 
អ្នកទិញ៖ ពិត​ណាស់​វា​សំខាន់​សម្រាប់​ខ្ញុំ បើ​មក​ទទួលយក​ពេល​ព្រឹក​វា​ល្អ ព្រោះ​ជាង​ត​បណ្តាញទឹក​គេ​បាន​ណាត់ មក​ជួសជុល​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​អោយ​ខ្ញុំ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ ១០​ឆ្នាំ​ខាង​មុខ​ទៀត​នឹង​កន្លែង​រៀន​បើកបរ​រថយន្ត​ក៏​គេ​ណាត់ មក​បង្រៀន​ខ្ញុំ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​ផង​ដែរ ។

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke