CamNews

តារា 

សុខ ជំនោរ នាំ​ប្អូន​ស្រី​ជី​ដូន​មួយ​ចូល Phleng Record

តារាចម្រៀងស្រីស្រស់ Vanila ដែលជាតារាពន្លកថ្មី របស់របស់ផលិតកម្ម Phleng Record ដែល
ជាកូនបង្កើតរបស់ហង្សមាស តែផលិតកម្មថ្មីនេះ មានតារាចម្រៀងមិនចាញ់ ផលិតកម្មហង្សមាស
ទេ គឺដប់នាក់ជាងដូចគ្នា។ ចំណែកស្រីស្រស់ vanila នេះវិញក៏កំពុងលេចធ្លោមិនធម្មតាដែរ ដោយ
សារបទចម្រៀងរបស់ តារាចម្រៀងស្រីរូបនេះកំពុងផ្សព្វផ្សាយយ៉ាងទូលំលាយតាមរយៈ Facebook
YouTube ក៏ដូចជាលើកញ្ចក់ទូរទស្សន៍ ហង្សមាស បើទោះជាបទាំងនោះ មិនទាន់ចេញលក់នៅ
លើទីផ្សារក៏ដោយ គឺមហាជនភាគច្រើនបានស្គាល់នាង។

តាមពិតតារាចម្រៀងស្រីស្អាតរូបនេះ ជាសាច់ញាតិរបស់កវីនិពន្ធកំសត់ស្នេហ៍ សុខ ជំនោរ អ្នក
សិល្បះធ្លាប់ស្គាល់លោក សុខ ជំនោរ សុទ្ធតែស្គាល់នាង vanila។ ដោយឡែកការឈានជើងចូល
ផលិតកម្មថ្មីនេះ គឺដោយសារសមត្ថភាពរបស់នាងនោះទេ មិនបានពឹងពាក់លើខ្សែនោះឡើយ ការ
ធ្វើតេស្តសំលេង៦ដង នៅផលិតកម្មហង្សមាស បូករួមសំលេងនាងពិរោះហើយប្លែក គួបផ្សំនឹងរូប
សម្បត្តិស្រស់សោភាផងនោះ នាងក៏ក្លាយជាតារាចម្រៀងស្រី របស់ផលិតកម្ម Phleng Record
តែម្ដង។

តារាចម្រៀងស្រីល្បីម្នាក់ បានបង្ហើបប្រាប់ Looking Today ពីរឿង vanilla មុនចូលសិល្បះថា
កាលមុនលោកសុខ ជំនោរ និងសុគន្ធ នីសា បែកគ្នា នីសា បានទៅច្រៀងនៅសណ្ឋាគារ កាំបូ
ឌីយ៉ាណា ហើយនីសាមានបញ្ហាបំពង់-ក មិនអាចច្រៀងបាន ហើយបទចម្រៀងតម្រូវអោយច្
រៀងផ្ទាល់ទៀត ដោយមិនអាចច្រៀងបាន ក៏តម្រូវឲ្យ vanila នេះច្រៀងពីក្រោយឆាក ហើយនាង
នីសាធ្វើមាត់នៅលើវេទិការវិញ មិនសូវមានការចាប់អារម្មណ៍ទេដោយសារសំលេងមានលក្ខណៈ
ស្រដៀងគ្នា ហើយ vanila ច្រៀងពិរោះមិនចាញ់សុគន្ធ នីសា ដែរ ចំណែករូបសម្រស់វិញរឹតតែ
ស្រស់ស្អាតជាងទៅទៀត។

គេសង្កេតឃើញថា ផលិតកម្មថ្មីរបស់ហង្សមាស រើសសុទ្ធតែតារាចម្រៀងថ្មីៗក្នុងនោះ តារា
ចម្រៀងពីរនាក់ហើយ ដែលសុទ្ធតែជាងបងប្អូនសាច់ញាតិ អ្នកធ្វើការងានៅទីនោះ ដូចជាលោក
k ice ជាប្អូនប្រុសលោកហ្សូណូ កញ្ញា vanila ដែលជាប្អូនស្រីជីដូនមួយ លោកសុខ ជំនោរ តែពួក
គេជាប់ដោយសារ សមត្ថភាពពួកគេទេ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធដោយ៖ ដើមអំពិល


Tags: sok chumnor cuson pleng record entertainment khmer star