CamNews

ព័ត៌មានអន្តរជាតិ 

អាចម៍ផ្កាយ ធ្លាក់នៅរុស្ស៊ី, ប្រជាជន ៥០នាក់ ទទួលការ ព្យាបាលបន្ទាន់

ស៊ិនហួ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ
ឆ្នាំ២០១៣ ថា ទូរទស្សន៍រដ្ឋរបស់ប្រទេសរុស្ស៊ី កំពុងតែបង្ហាញនូវការធ្លាក់របស់អាចម៍ផ្កាយដ៏
ធំសម្បើម មួយ មកលើតំបន់ ជែល យ៉ាប៊ីនសេក របស់ប្រទេសរុស្ស៊ី នៅរសៀលថ្ងៃ សុក្រ នេះ
តែម្តង។

មន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ីបានថ្លែងថា មនុស្សប្រមាណជា ៥០នាក់ ត្រូវបានក្រុមសង្គ្រោះបញ្ជូន
ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និង ព្យាបាល បន្ទាប់ពីអាចម៍ផ្កាយបានឆេះនៅកណ្តាលអាកាស
នៃតំបន់អ៊ឺរ៉ាល់ស៍ មុននឹងវាធ្លាក់ចុះ បែកចេញជាកម្ទេចកម្ទីរមកលើផ្ទៃដីតែម្តង។

ចំពោះសេចក្តីរាយការណ៍ព័ត៌មានប្រចាំតំបន់នោះ មិនទាន់មានការបញ្ជាក់ពីទំហំនៃអាចម៍ផ្កាយ
និង ការខូចខាត ជាទូទៅ ឬ ក៏មានមនុស្សស្លាប់ និង របួសនោះដែរ គ្រាន់តែធ្វើការតាមដានរួចបាន
ឲ្យដឹងថា អាចម៍ផ្កាយ នោះបាន ផ្ទុះឆេះ បន្ទាប់ពីវាធ្វើដំណើរមកដល់ស្រទាប់ អាកាស ក្រោមបំផុត
នៃផ្ទៃដី។

ដោយឡែកព័ត៌មានដែលស៊ិនហួ ទទួលបានឲ្យដឹងថា បង្អួចកញ្ចក់អាគារ និង លំនៅដ្ឋាននានា ដែល
ស្ថិតនៅតំ បន់ខាងលើនេះបានផ្ទុះបែក បន្ទាប់ពីទទួលរងនូវឥទ្ធិពលពីអាចម៍ ផ្កាយដែលបានធ្លាក់នោះ
ដែលបណ្តាលឲ្យ កុមារមួយចំនួនទទួលរងរបួសផងដែរ។

គួរបញ្ជាក់ព័ត៌មានចុងក្រោយថា មិនមាននូវកម្រិតសារធាតុវិទ្យុសកម្មគួរឲ្យព្រួយបារម្ភ ត្រូវបានរក
ឃើញនោះទេ ហេតុដូច្នេះហើយ បន្ទាប់ពីអាចម៍ផ្កាយធ្លាក់នោះ ក៏នឹងមិនមាន ផលប៉ះពាល់ផ្នែកបរិ
ស្ថាន អ្វីធំដុំក្នុងតំបន់នោះ ទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ