ព័ត៌មានកីឡា៖ Cristiano Ronaldo កីឡាករឆ្នើមប្រចាំនៅ Real Madrid គឺជាជនទី១ លើពិភពលោក ដែលមាន អ្នកគាំទ្រច្រើនដល់ទៅ ជាង ១០០ លាននាក់នៅលើ ទំព័រ ហ្វេសប៊ុក ។
ក្នុងវិស័យកីឡាបាល់ទាត់ មានប្រជាប្រិយច្រើន សម្រាប់កីឡាករវ័យ ២៩ រួបនេះ ប៉ុន្ដែបើធៀបទៅនឹង វិស័យទូទៅឯទៀត Cristiano Ronaldo ទើបតែឈរលើលំដាប់ថ្នាក់លេខ ២ បន្ទាប់ពីតារាចម្រៀង ល្បីវ័យកណ្ដាលគឺអ្នកស្រី Shakira ដែលមានអ្នកគាំទ្រដល់ទៅជាង ១០៥ លានអ្នក( 105,125,579 likes )។
កីឡាករជម្រើសជាតិព័រទុយហ្គាល ពិតជាមានសេចក្ដីរីករាយជាខ្លាំង ជាមួយនិងការគាំទ្រអស្ចារ្យបែបនេះ សម្រាប់ការឈានដំណើរទៅកាន់រដូវកាលថ្មីនេះ កីឡាករផ្ដួលគូរប្រកួត ៦ ដងរួចទៅហើយក្នុង ការប្រកួត La Liga ។ ហើយលទ្ធិផលនៃការប្រកួត កាលពី ល្ងាចថ្ងៃអង្គារ៍ ព័ទុយហ្គាល់ ស៊ី ដាណឺម៉ាក ១-០ផងដែរ។
ស្របនិងការកើនឡើងជាលំដាប់នៃការគាំទ្រ យោងតាមការបង្ហាញរបស់សារព័ត៌មានលើកឡើងថា សន្ទុះនៃរយៈពេលកើនឡើង ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ខណៈពេលដែលរួបគាត់បានធ្វើការបង្ហោះសារផ្សព្វផ្សាយ ឲ្យ ក្រុមហ៊ុន Tag Heuer ដែលអាចរកចំណូលបានពីការអ្នកចូលទស្សនាដល់ទៅ ៣ លានផោន តាមរយៈចូលទស្សនាលើទំព័រហ្វេសប៊ុក ចំនួន ៣៤.៩ លាននាក់ និងចំនូនអ្នកចូលចិត្ដគឺ ២.៤ លាននាក់ដែរ។
បង្ហាញពីតួលេខអ្នកគាំទ្រកីឡាករល្បី លើគេហទំព័រ ហ្វេសប៊ុកមានដូចជា៖