ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង របស់ Liverpool គ្រោងនឹងចាកចេញពីក្រុម នារដូវកាលថ្មីចូលមកដល់ ខណៈពេលនេះកីឡាករ បានទទួចប្រាប់អ្នកសារព័ត៌មានថា សុំការអនុញាតជួបប្រជុំជាមួយថ្នាក់ដឹកនាំជាមុនសិន ។
Raheem Sterling វ័យ ២០ ឆ្នាំ ហើយជាកីឡាករដែរទើបតែលេចធ្លោបំផុតក្នុងក្រុម Liverpool បានសារចោលនូវគម្រោងថ្មីរបស់ក្រុម ដែលផ្ដល់ឲ្យកីឡាករ នូវប្រាក់ប្រចាំសប្ដាហ៍ដែលមានចំនួរហូតដល់ទៅ ១០០០០០ ផោនក្នុងមួយសប្ដាហ៍ ហើយក្នុងនោះផងដែរ ក៏បដិសេធច្រានចោលនូវពាក្យរិះគន់ថា ជាជនក្ដាប់យកឱកាសផងដែរ ។
កីឡាករវ័យក្មេងរូបនេះ បានគ្រោងនឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រុម នាថ្ងៃសុក្រសប្ដាហ៍នេះហើយ ដោយបកស្រាយបញ្ជាក់ប្រាប់ពីគោលបំណងរបស់ខ្លួនថាចង់ចាកចេញពី Liverpool ក្នុងពេលឆាប់ៗនេះហើយ ។
ទន្ទឹមនឹងការសម្លឹងរកមើលទ្រនំថ្មី Raheem Sterling ត្រូវបានផ្ដល់ឱកាសដោយក្រុមខ្លាំងជាច្រើន ទាំងក្នុងនឹងក្រៅទឹកដីអង់គ្លេស ដែលទទួចទាក់ទង ផ្ទេរចេញពី Liverpool ។ ក្រុមទាំងនោះមានដូចជា Chelsea, Arsenal, Man City និង Real Madrid ទៀតផង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី