CamNews

តារា 

នាយ ពែក មី ចាប់អាជីពជា​​ តារាចម្រៀង ជ្រកក្នុងទ្រនំផលិតកម្ម "ថោន"

ភ្នំពេញ៖ បន្ទាប់ពីទទួល បានជោគជ័យ ក្នុងអាជីពជាអ្នកកំប្លែង និង បានលេចមុខជាបណ្តើរៗ
ជាមួយការដើរតួសម្តែង ក្នុងខ្សែភាពយន្ត ៣ទៅ៤ រឿងមកហើយនោះ នាយ ពែកមី បានហក់
មកចាប់ អាជីពជាអ្នកចម្រៀង បន្ថែមទៀត ដោយបានចូលខ្លួន ច្រៀងនៅក្នុងទ្រនំ ផលិតកម្ម
ថោន។

ជូបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ តារាកំប្លែងពូកែវោហាស័ព្ទ នាយ ពែកមី
បានទម្លាយប្រាប់ឲ្យដឹងថាថ្មីៗនេះ លោកបានចូលខ្លួន មកបញ្ចេញសំនៀង នៅក្នុងផលិតកម្ម
ថោន មួយទៀតហើយ។ លោកបានបន្តថា" ពេលនេះខ្ញុំច្រៀង នៅផលិតកម្ម ថោន ជាមួយតារា
ចម្រៀងប្រុស-ស្រីមួយចំនួន នៅទីនោះ" ។

នាយ ពែកមី បាននិយាយបន្តថា មុននេះបន្តិចនាយបាន ថតបទចម្រៀងបានចំនួន ៤បទ ដែល
បទទាំងនោះ ជាបទកន្ទ្រឹមហើយ និងមានចេញលក់ជាCD និង VCD នៅលើទីផ្សារនា ពេល ខាង
មុខ ព្រោះបទទាំងនេះច្រៀងតម្រូវ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ទោះជាយ៉ាងណាក៏ដោយ នាយ ពែកមី បញ្ជាក់ថា នាយមិនទាន់បាន ចុះកុងត្រាជាមួយផលិតកម្ម
ថោននៅឡើយទេ។ ប៉ុន្តែនាយ នឹងបន្តច្រៀងនៅក្នុង ផលិតកម្មមួយនេះ ជាបន្តទៀត បើសិនខាង
ផលិតកម្ម មានបទចម្រៀងថ្មី និងត្រូវការរូបលោក។

តារាកំប្លែងនាយ ពែកមី បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ ក្រោយពីបានចូល ខ្លួនច្រៀងឲ្យ
ផលិតកម្ម ថោន ក្នុងនោះ នាយបានលើកឡើងថា តាមរយៈបទចម្រៀង ចំនួន៤បទដែលបាន
ច្រៀងនៅក្នុងផលិតកម្មថោននេះ នាយសង្ឃឹមថា នឹងទទួលបាន ការគាំទ្រពីសំណាក់ ទស្សនិក
ជនបន្ថែមទៀត។

តារាកំប្លែង ពែកមី បានឈានចាប់អាជីព ជាអ្នកសិល្បៈក្នុងឆ្នាំ២០០៩ បន្ទាប់ពីប្រឡង ជាប់ក្នុង
កម្មវិធី"មហាកំប្លែង"របស់ CTN។ តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់លោក បានទទួលការ
គាំទ្រពី ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។ នាយ ពែកមី មានឈ្មោះពិតថា ចែម ចាន់ដារ៉ា
កើតនៅថ្ងៃទី០១ កក្កដា ឆ្នាំ ១៩៨១ ក្នុងខេត្ត ស្វាយរៀង៕

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pak mi is singer entertainment khmer star