អ្នកទោស២នាក់ អង្គុយជជែកគ្នានៅក្នុងគុក ...
អ្នកទោសទី ១៖ ឯងជាប់គុកពីបទអ្វីដែរ?
អ្នកទោសទី ២៖ លួចគោ។
អ្នកទោសទី ១៖ ជាប់គុកប៉ុន្មានឆ្នាំ?
អ្នកទោសទី ២៖ ៥ឆ្នាំ...ចុះចំណែកឯងវិញ?
អ្នកទោសទី ១៖ ប្លន់សម្លាប់ ...ជាប់គុក ៥០ឆ្នាំ ! ចុះបើរួចពីគុក ឯងគិតរកស៊ីអ្វីដែរ?
អ្នកទោសទី ២៖ ធ្វើចម្ការ ចិញ្ចឹមមាន់ទា គោក្របី នៅតាមជនបទ ឈប់ដើរលួចគេហើយ
ចុះចំណែកឯងវិញ គិតរកស៊ីអ្វីដែរ?
អ្នកទោសទី ១៖ ពេលនេះខ្ញុំអាយុ ៥០ឆ្នាំ ទៅហើយ ពេលចេញពីគុក...អាយុ ១០០ ឯង
ចង់អោយខ្ញុំរកស៊ីអ្វីទៀតទៅ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke