CamNews

កំសាន្ត 

រ៉ូបតម្លៃ ១៥០ ០០០ដុល្លារ​អាម៉េរិក ត្រូវ​បាន​ចោរ​លួច​នៅ Hollywood

អាម៉េរិក៖ រ៉ូបតម្លៃ ១៥០០០០ដុល្លារអាម៉េរិក បង្កើតឡើងដោយក្រុមហ៊ុន Calvin Klein Collection ដែលត្រូវបាន ស្លៀកដោយតារាសម្តែង Lupita Nyong'o នៅក្នុងកម្មវិធី Oscars ត្រូវបានចោរលួច នៅ Hollywood ។

រ៉ូបមួយនេះត្រូវបានឆ្នៃឡើង ដោយគុជធម្មជាតិចំនួន ៦,០០០គ្រាប់ ត្រូវបានចោរលួចកាលពីល្ងាចថ្ងៃពុធកន្លងទៅនៅ ក្នុងសណ្ឋាគារ London Hotel ភាគខាងលិចតំបន់ Hollywood នៅពេលដែលតារាសម្តែង Nyong'o បានដោះវា ចេញ ហើយចេញទៅក្រៅបន្ទប់បាត់ ។

ពាក់ព័ន្ធករណីនេះ បច្ចុប្បន្នប៉ូលិស កំពុងធ្វើការស៊ើបអង្កេត តាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីរកជនដៃដល់ ៕


ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Angelina Jolie