គ្រោះថ្នាក់៖ យុវតី មានសម្រស់ ដ៏ស្រស់ស្អាតម្នាក់ មានវ័យ ១៨ឆ្នាំ ដែលគេហទំព័រ camnews
បានចុះផ្សាយកាលពីម្សិលមិញថា នាងត្រូវបានត្រីឆ្លាមវាយប្រហារនោះ គឺបានស្លាប់បាត់បង់
ជីវិតទៅហើយ។
Bruni Gobbi មានវ័យ ១៨ឆ្នាំ រស់នៅទីក្រុង Sao Paulo បានស្លាប់បាត់បង់ជីវិត ក្នុងមន្ទីរពេទ្យ
ខណៈត្រីឆ្លាមបានប្រហារជើងឆ្វេងរបស់នាង។ លោកគ្រូពេទ្យ បានបញ្ចាក់ថា ដោយសារតែ
Bruni មិនអាចទ្រាំទ្រ នៃការហូរឈាមច្រើនពេក ដូច្នេះ លោកគ្រូពេទ្យ ក៏មិនអាចជួយសង្រ្គោះ
នាងបានឡើយ។
គួរបញ្ចាក់ផងដែរថា នាង Bruni ត្រូវបានត្រីឆ្លាមវាយប្រហារ កាលពីថ្ងៃច័ន្ទ ខណៈដែលនាង
បានមកកំសាន្ដ និងហែលទឹកលេងនៅឆ្នេរ Boa Viagem ក្នុងប្រទេសរបស់ខ្លួន។ នេះជាវីដេ
ឃ្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dialymail