ព័ត៌មានអន្តរជាតិ ៖ មានករណីបំផ្ទុះគ្រាប់បែក នៅឯពហុកីឡាដ្ឋាន Maracana Stadium ទីក្រុង Rio ប្រទេសប្រេស៊ីល មុននឹងការមកដល់ កម្មវិធីប្រកួតកីឡាអូឡាំពិក រដូវក្តៅ Rio 2016 នៅប្រទេស ប្រេស៊ីល ដែលចាប់ផ្តើមសម្ភោធនៅថ្ងៃទី ៥ សីហាខាងមុខនេះហើយ ។
ភាពភ្ញាក់ផ្អើលជាខ្លាំង ស្តីពីករណីបំផ្ទុះគ្រាប់បែកខាងលើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ស្រាយ បំភ្លឺឲ្យដឹងថា គឺជាហាត់សមពីសំណាក់មន្រ្តីប៉ូលីសតែប៉ុណ្ណោះ ពោលវាពុំមានជាការបំផ្ទុះគ្រាប់បែក វាយប្រហារពហុកីឡាដ្ឋាននោះទេ ។
សារព័ត៌មានក្នុងស្រុក ប្រេស៊ីល Brazil Online website ចេញសេចក្តីរាយការណ៍ឲ្យដឹងថា សមយុទ្ធ យោធា ក៏ដូចជា ការហាត់សមនូវកម្មវិធីសម្ភោភការប្រកួតជាផ្លូវការ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បាននាំមកនូវភាពភ្ញាក់ផ្អើលគ្រប់ទំព័រសារព័ត៌មាន ។ គួររំឮកថា សមយុទ្ធ ដែលមានការបំផ្ទុះគ្រាប់ បែកនោះ គឺជាការហាត់សមតែប៉ុណ្ណោះ ខណៈជាការបំផ្ទុះចេញពីរ៉ូប៉ូត ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ លើកទី៣១ នេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៥ ដល់ថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០១៦ មានអត្តពលិកជាង ១០៥០០នាក់ មកពីជាង ២០០ប្រទេសចូលរួម ដើម្បីដណ្តើមយក មេដាយពីយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងទៅលើ ២៨ប្រភេទកីឡា ក្នុងនោះកម្ពុជាក៏មាន៤ប្រភេទកីឡាចូលរួមនឹងគេដែរ គឺកីឡាតេក្វាន់ដូ ហែលទឹក អត្តពលកម្ម និងកីឡាចំបាប់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ