CamNews

តារា 

កំពូលសម្លៀកបំពាក់ តារាប្រចាំឆ្នាំ ២០១២

២០១២ គឺជាឆ្នាំដែលមានរឿងកើតឡើងច្រើន ក្នុងនោះក្នុងវិស័យសិល្បះ លោកខាងលិចក៏មាន
រឿងកើតឡើងច្រើនដែរ តែក្នុងថ្ងៃនេះចង់និយាយពីការស្លៀកពាក់ប្លែកៗរបស់តារាវិញម្ដង។ ក្នុង
ឆ្នាំ ២០១២ នេះគ្រប់កម្មវិធីបានធ្វើឡើងបានយ៉ាងរលូន ហើយក្នុងនោះគេសង្កេតឃើញតារាមួយ
ចំនួនផងដែរដែល ស្លៀកសម្លៀកបំពាក់ប្លែកៗ។

១. Angelina Jolies

ត្រូវបានគេចាត់ទុកជាតារាដែលស្លៀកសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងកម្មវិធី Oscar ដោយ
នាងបានប្រើប្រាស់រ៉ូបខ្មៅរបស់នាងដែលឆែកជើងដល់គល់ភ្លៅ ជាមួយនឹងរូបរាងដ៏ស្រឡូនរបស់
នាងបានធ្វើអោយនាងមើលទៅស្រស់ស្អាតមែនទែន។
២. លោក Alexander Anrab

ត្រូវហើយមើលទៅវាហាក់ដូចជាឆ្កួតៗ តារាចម្រៀងរូបនេះបានចួលរួមកម្មវិធី MTV-MA ដោយបាន
ស្លៀកសម្លៀកបំពាក់ដូចជាស្រី ហើយថែមទាំងមានពុកមាត់ក្លែងក្លាយមួយផង។
៣. នាង Melody Thornton

មិនគួរអោយមើលនៅទេ នាងបានធ្វើអោយប្រុសៗនៅក្នុងកម្មវិធី ELLE Women In Music 2012 
គ្រប់ៗគ្នា ក្ដៅខ្លួន ព្រោះតែនាងបានស្លៀករ៉ូបស្ដើងមើលឃើញដល់សាច់ ហើយថែមទាំងមិនមាន
ស្លៀកពាក់ខោអាវក្នុងទៀតផង។
៤. Lady Gaga

នរណាក៏ដឹងដែរថានាងគឺជារាជនី នៃការតុបតែងខ្លួនបែបប្លែកៗ វាគឺជាសិល្បះមួយរបស់នាងទៅ
ហើយ ទោះជាយ៉ាងណាក៏នាងនៅតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្ត។
៥. Nicki Minaj

ក្នុងកម្មវិធី Grammy Awards គេគ្រប់គ្នាស្លៀកពាក់ស្រស់ស្អាតខណៈដែលនាង Nicki Minaj បែជា
ស្លៀកពាក់សម្លៀកបំពាក់អាចារ្យខ្មោច ពណ៌ក្រហមដែលមាន Logo Versace ទៅវិញ។ នាងក៏
បានទទួលមាតិអវិជ្ជមានលើសម្លៀកបំពាក់នេះផងដែរ។
៦. Erin Wasson

តារាសម្ដែងរូបនេះគឺមិនមានអីច្រើននោះទេ គឺស្លៀកពាក់ប៉ុណ្ណឹង ទៅចូលរួមកម្មវិធី Warner Bros
៧. Demi Lovato

នាងបានចូលរួមកម្មវិធីមួយជាមួយសម្លៀកបំពាក់ខាងលើ ខណៈពេលដែលរូបភាពរបស់នាងត្រូវ
បានគេសើចចំអកយ៉ាងខ្លាំងនៅលើ ទ្វីតទ័រ ដែលគ្រប់គ្នារិះគន់ថានាងមានជើងធំ។
៨. Sasha Gradiva

នាងទៅចូលរួមក្នុងកម្មវិធី Grammy Awards ហើយសម្លៀកបំពាក់នាងនោះមិនសូវជាអ្វីប៉ុន្មាននោះ
ទេគឺសមស្រប តែបើមើលប្រដាប់ប្រដាជាប់ខ្លួនវិញនោះគឺសុទ្ធតែកាំភ្លើង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: star entertainment sexy