ព័ត៌មានកីឡា៖ ជំនួបប្រកួតជាលក្ខណៈមិត្ដិភាពរវាងក្រុម ជម្រើសជាតិ បារាំង ប៉ះជាមួយ ប្រេស៊ីល បានធ្វើឲ្យកក្រើក នូវសម្រែងអ្នកគាំទ្រយ៉ាងត្រហឹង ខណៈដែលក្រុម ជម្រើសជាតិ ប្រេស៊ីល ផ្ដួលក្រុមម្ចាស់ផ្ទះ ដោយជោគជ័យក្រោមលទ្ធផល ៣-១ ។
បើកឆាកដំបូងនៃការប្រកួត ក្រុមម្ចាស់ផ្ទះ បានស្វាគមន៍ក្រុមភ្ញៀវ មួយគ្រាប់យ៉ាង ទាន់ចិត្ដតែម្ដងដោយកីឡាករ Raphael Varane នៅនាទីទី ២១ បន្ទាប់ពីទទួលបាល់ ពីស្លាបឆ្វេង Mathieu Valbuena បោះចេញពី ជ្រុងម្ខាងយ៉ាងលឿន ទើបសម្រេចបាន ១ គ្រាប់យ៉ាងក្ដៅៗ។ សម្រែកហ៊ោកញ្ជ្រៀវ បានផ្ទុះឡើង លេចបាត់ទឹកចិត្ដ ក្រុមភ្ញៀវគ្មានរអើកអ្វីបន្ដិច ប៉ុន្ដែរឿងហេតុគួរឲ្យសោកស្ដាយ ក្រុមម្ចាស់ផ្ចះមាន ឱកាសហ៊ោបានតែម្ដងគត់ ក្រោយមកទៀត ៣ គ្រាប់ផ្ទួនៗត្រូវ ក្រុមភ្ញៀវស្រែកស្ទើរតែស្អកករដោយ ក្រុមសម្រេចបច្ចេកទេស រកបាន មកវិញ ដោយកីឡាករ Oscar នៅនាទីទី ៤០ Neymar នៅនាទីទី ៥៧ និងចុងក្រោយ Luiz Gustavo នៅនាទីទី ៦៩ ។
យោងតាមការបកស្រាយរបស់ ប៊ីប៊ីស៊ី បានបន្ដទៀតថា ជោគជ័យរបស់ ប្រេស៊ីលម្ដងនេះ គឺពួកគេសម្រេចចុះកំណត់ត្រាជោគជ័យទាំង ៧ ប្រកួតរបស់គេចាប់តាំងចាកចេញពី World Cup ២០១៤ មកម្ល៉េះ ។ ហើយបារាំងផងដែរ ក៏ជាករបរាជ័យរបស់គេលើកទី ១ ចាប់តាំងពីចាកចេញពី World Cup ដូចគ្នា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី