CamNews

ប្លែកៗ 

ស្ពានដ៏ធំ និងវែងបំផុត កើតឡើងដោយទម្រ សសរខ្សែពួរ ត្រូវបានដាក់ប្រើប្រាស់

 
ចិន៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា
ស្ពានកាត់សមុទ្រ ដែលមានទម្រខ្សែពួរដ៏ធំជួយទ្រ នៅឯប្រទេសចិនឯណ្ណោះ ត្រូវបានគេ
ដាក់អោយប្រាស់ប្រាស់ហើយ។


ប្រភពខាងលើបានអោយដឹងថា Jiaxing-Shaoxing Sea Bridge ត្រូវបានគេចាត់ទុកថា ជា
ស្ពានដែលវែង និងធំជាងគេ ក្នុងពិភពលោក ព្រោះវាជាស្ពានទី១ ដែលត្រូវបានកសាងឡើង
កាត់សមុទ្រ ហើយដោយប្រើខ្សែពួរធ្វើជាទម្រគ្រឹះ ដ៏រឹងមាំ។​ស្ពាននេះត្រូវបានចំណាយពេល
៧ឆ្នាំ ក្នុងការកសាង តែក្នុងនោះ គេមិនបានប្រាប់ពីថវិការ ក្នុងការចំណយកសាងស្ពាននេះ
ឡើយ។



គួរបញ្ចាក់ផងដែរថា ស្ពាននេះ គឺត្រូវបានធ្វើកាត់សមុទ្រ Hangzhou Bay ដោយមានប្រវែង
៦.២ miles ដែលស្មើនឹង ១០គីឡូម៉ែត្រ ស្ថិតក្នុងខេត្ដ Shaoxing  ប្រទេសចិន៕

ដោយ៖ នារី
ប្រភព៖ newsday


Tags: unbelievable cable bridge China