CamNews

កីឡា 

លទ្ធផលបញ្ចប់៖ កម្ពុជាបំបាក់ កីឡាករម៉ាកាវ ដោយលទ្ធផល ៣-០ ដាច់

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបំបាក់ ក្រុមកីឡាករម៉ាកាវ ៣-០ ដាច់មិនឲ្យតដៃរួចពីការធ្វើបានសម្រេច ដោយកីឡាករ ចាន់ វឌ្ឍនាកា ចំនួន២គ្រាប់ នៅនាទីទី៦៣ និងនាទីទី ៧៩ និងមិត្តរួមក្រុមខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី នៅនាទី ៩០+៤ ក្នុងកីឡដ្ឋានស្តាតចាស់ ។

ការដាក់សម្ពាធយ៉ាងខ្លាំងក្លាតាំងពីវគ្គទី១មកនោះក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon បានធ្វើឲ្យកម្ពុជាអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវម៉ាកាវ ជាបន្តបន្ទាប់ បើទោះបីជាក្នុងវគ្គទី១ មានលទ្ធផលស្មើ ០-០ បណ្តោះអាសន្នក៏ដោយ ។ ជាមួយគ្នានោះដែរក្រុមបាល់ទាត់កម្ពុជា នឹងទទួលបានប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារផងដែរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជាមួយនឹងការដង្ហែរជ័យ ជំនះដ៏ភ្លូកទឹកភ្លូកដីទៀតផងនាយប់នេះពេញទីក្រុងភ្នំពេញ ។

នេះជាលទ្ធផលដ៏ល្អឥតខ្ចោះ និងទទួលបាន៣គ្រាប់ក្នុងដៃផងដែរ មុនពេលទៅជួបម៉ាកាវនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ខាងមុខក្នុងជើងទី២ ហើយក៏រំពឹងនឹងអាចឆ្លងផុតវគ្គជម្រុះក្នុងជុំទី១ផងដែរប្រចាំទ្វីបអាស៊ី ជាប្រវត្តិសាស្រ្តរបស់ក្រុមបាល់ទាត់ទៀតផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia PP