CamNews

កីឡាអន្តរជាតិ 

ខ្សែការពារ Real Madrid និងសម្រេចចិត្ដផ្ទេរជើង ទៅ Arsenal នៅសប្ដាហ៍ក្រោយនេះ

ព័ត៌មានកីឡា៖ ក្រុម Arsenal បានត្រូវអ្នកសារព័ត៌មានរាយការណ៍ថា ខ្លួនបានកំពុងតែបង្កាត់ភ្លើងទំនាក់ទំនងជា​មួយខ្សែការពារជួកណ្ដាលរបស់ ​Real Madrid យ៉ាងកក់ក្ដៅក្នុងគោលបំណងនឹង ចុះហត្ថលេខា​រយៈពេលវែងមួយ ​​​។ 

យោងតាមប្រភព ព័ត៌មានបាននិយាយថា កីឡករខ្សែការពារជួរកណ្ដាល Sami Khedira វ័យ ២៧ របស់ Real Madrid និងសម្រេចចិត្ដផ្ទេរជើងទៅកាន់ ក្រុមកាំភ្លើងធំ Arsenal ក្រោយពីលេចឮដំណឺងថា កីឡាករ​ខ្សែការពារ Mikel Arteta របស់ Arsenal ទទួលរងរបួសជង្គង់ ។​  ហើយម្យ៉ាងវិញទៀត ការសម្រេច​ចិត្ដចាក​ចេញពីក្រុមចាស់នេះ Khedira ប្រហែលជាមានបញ្ហាត្រូវប្រឈមមុខជាខ្លាំងសម្រាប់ការលេងក្រោយ​ៗ​ទៀត គឺការបាត់បង់ឱកាសចូលលេង បន្ទាប់ពីក្រុមបានចុះហត្ថលេខា ផ្ទេរ Toni Kroos ចូលក្រុមរបស់ខ្លួន​ហើយត្រូវបែងចែកពេលវេលានៃការប្រកួត។ 

មិនត្រឹមតែ Arsenal ប៉ុណ្ណោះទេដែរមានការចាប់ចិត្ដ សូម្បីតែ Chelsea Bayern Munich ក៏មានការចាប់អារម្មណ៍ដែរ ប៉ុន្ដែគ្រប់យ៉ាងត្រូវ Arsenal បំភ្លឺផ្លូវមុនយ៉ាងច្បាស់ទៅហើយ ។  

ឆ្លងកាត់តាមការមើលឃើញកន្លងមក Real Madrid បានចុះហត្ថខាទទួល Khedira កាលពីឆ្នាំ ២០១០ ហើយរហូតមកដល់ឥលូវ ក្រុមបានផ្ដល់ឱកាសឲ្យកីឡាករនេះចូលលេង បាន ១៤៤ ប្រកួត ដោយធ្លាប់​ទទួលបានការលេងល្អច្រើន​ ធ្វើឲ្យក្រុមទទួលបានជ័យជំនះ ក្នុងការប្រកួត La Liga Copa Champion League ។​

ដោយ៖ អឿ អ៊ុុយ

ប្រភព៖ caughtoffside


Tags: Sport News Arsenal Sami Khedira