CamNews

កីឡាអន្តរជាតិ 

ហួសចិត្ត ៖ វេបសាយសិចសុំអោយ Fan របស់ខ្លួនឈប់ដាក់វីដេអូ ស្ពឹកមុខរបស់ Brazil ដែលត្រូវបានលុតដោយ Germany

កាលពីដើម សប្តាហ៍នេះ នៅក្នុងកម្មវិធី នៃការប្រកួត World Cup 2014 បានជួបជាមួយនិងរឿង ដ៏ភ្ញាក់ផ្អើលមួយគឺ Brazil ត្រូវបាន Germany បំបាក់យ៉ាងស្ពឹកមុខ ក្នុងលទ្ធផល ១ ទល់ ៧ ។



ភាពអាម៉ាស់ និងការខកចិត្ត របស់ Brazil ប្រហែលជាមិនទាន់ គ្រប់គ្រាន់សំរាប់ អ្នកគាំទ្របាល់ ទាត់ទេមើលទៅ បានជាមានអ្នកខ្លះ កាន់តែធ្វើអោយ Brazil កាន់តែស្ពឹកថែមទៀត ។ យើងបាន ទទួលព័ត៌មានថា វីដេអូហាយឡាយ រវាងក្រុម Brazil និង Germany ត្រូវបានគេដាក់បញ្ចូលទៅ ក្នុងវេបសាយសិច ជាច្រើនដែលអ្នក ដាក់បញ្ចូលទាំងនោះ ចង់ធ្វើជាការឌឺដង និងលេបខាយទៅ Brazil ជាមួយនិងលទ្ធផល ដ៏ស្ពឹកមុខនេះ ។ ដោយសារតែ វីដេអូទាំងនោះ មានចំនួនច្រើនលើស លុបពេកទៅ ម្ចាស់វេបសាយសិច Pornhub បានចេញមុខ តាម Twitter នឹងសុំអង្វរអោយ Fan របស់ខ្លួន ឈប់បញ្ចូលវីដេអូ ហាយឡាយនោះ ទៅក្នុងវេបសាយទៀត ព្រោះថាឥលូវនេះវាពេញ Memory ទៅហើយ ។



គិតៗទៅ វាពិតជាគួរអោយ ចង់សើចនិងហួសចិត្តណាស់ ដែលអ្នកគាំទ្របាល់ទាត់ទាំងនេះ ធ្វើ ឡើង ចំពោះរឿងហួសចិត្តដែល ក្រុមខ្លាំង Brazil ត្រូវ Germany ស៊ី ១ ទល់ ៧ នេះ ។ យ៉ាងណា មិញ Brazil ក៏នឹងត្រូវជួបជាមួយ Netherlands ដើម្បីយកលេខ ៣ និង Germany ប៉ះ Argentina ដើម្បីដណ្តើមលេខ ពានរង្វាន់ World Cup ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star football germany brazil world cup pornhub