ប្លែកៗ ៖ យោងតាមទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពី
ពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មានបេក្ខនារីដ៏ស្រស់ស្អាត និងវ័យក្មេងដល់ទៅ
១៥ រូប ជាពលរដ្ឋសឹង្ហបុរី បានចួលរួមប្រកួតក្នុងកម្មវីធីដ៏ស៊ិចស៊ីមួយរបស់ប្រទេសនេះដោយ
អោយឈ្មោះថា Miss Singapore Bikini International 2012 ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកស្លៀកឈុតប៊ីគីនី ប្រចាំឆ្នាំ ២០១២ នេះ
ត្រូវបានគេប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ The W Hotel ស្របពេលដែលមានអ្នកចូលរួម
ទស្សនារាប់រយនាក់ ជាមួយនឹងបេក្ខភាពអ្នកវិនិច្ឆ័យក្នុងការផ្តល់ពិន្ទុ ៦ នាក់ផ្សេងទៀតផង
ដែរ។
ជាលទ្ធផល បន្ទាប់ពីមានការប្រកួតប្រជែងរយៈពេលជាងមួយសប្តាហ៍ បេក្ខនារីដែលពាក់ស្លា
កលេខ ១២ មានឈ្មោះថា Nadya បានក្លាយជាម្ចាស់ជ័យលាភីឯកក្នុងកម្មវិធីប្រកួតប្រជែង
លើកនេះ ស្របពេលដែលកញ្ញា នឹងតំណាងអោយនារីស្រស់ស្អាតរបស់ប្រទេសសឹង្ហបុរីក្នុង
ការចូលរួមប្រលងបវរកញ្ញាឯកលើលោក។ ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនៃការប្រកួត
ក៏ដូចជាបេក្ខនារីមានរូបរាងស្រស់ស្អាត និងស្រស់សោភាយ៉ាងណានោះ តាមដានទស្សនានូវ
បណ្តារូបខាងក្រោមនេះបន្តិចទៅ ៖
បេក្ខនារីពាក់ស្លាកលេខ ១២ នាង Nadya បានក្លាយជាម្ចាស់ជ័យលាភី
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន