CamNews

មិនគួរឲ្យជឿ 

ចិនធ្វើយ៉ាងណា ចំពោះបឹងចំណិតព្រះច័ន្ទ មានអាយុកាលរាប់ពាន់ឆ្នាំ​ នៅកណ្ដាលវាលខ្សាច់?

 
ចិន៖  បឹមានលក្ខណៈសណ្ឋានដូចចំណិតព្រះច័ន្ទ ដែលមានឈ្មោះថាCrescent Lake គឺត្រូវ
បានគេចាត់ទុកថា ជាបឹងដែលចម្លែក និងមានអាយុកាលដ៍ច្រើនបំផុត នៅក្នុងប្រទេសមួយ
នេះ។



បឹងនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្ដ Dunhuang ខាងជើង ឈាងខាងលិចនៃប្រទេសចិន។
តាមការស្រាវជា្រវរបស់អ្នកជំនាញរដ្ឋាភិបាលចិន  បានអោយដឹងថា បឹងនេះគឺត្រូវបានកើត
ឡើងនៅចំកណ្ដាលវាលខ្សាច់មួយ  ដែលមានលក្ខណៈអំណោយផលល្អណាស់​ ពោលគឺវា
មានទឹក ស្មៅ និងកូនឈើតូចៗដុះជុំវិញទៀតផង ដែលនេះ ត្រូវបានគេដាក់ឈ្មោះថា Oasis.



ក្រុមអ្នកជំនាញបានបញ្ចាក់ថា បឹងមួយនេះ  គឺមានអាយុកាល  ២០០០ឆ្នាំមកហើយ ហើយអ្វី
ដែលរដ្ឋាភិបាលចង់បានពេលនេះ គឺមិនចង់ទុកកន្លែងមួយនេះ អោយនៅឯកោទៀតទេ គឺត្រូវ
អភិវឌ្ឍន៍ កន្លែងមួយនេះ អោយបានឆាប់បំផុត សម្រាប់ជាកន្លែងកម្សាន្ដ ដើម្បីអោយភ្ងៀវទេ
សចរណ៍ចូលមកទស្សនា៕


ដោយ៖ នារី
ប្រភព៖ dailymail


Tags: unbelievable oasis lake China