ដាម៉ាស៖ យោងតាមទូរទស្សន៍ ផេនអារ៉ាប់ អាល់ ម៉ាយ៉ាឌីន ធីវី បានផ្សាយថា រដ្ឋមន្រ្តីការ
បរទេសស៊ីរីលោក វ៉ាលីដ អាល់ មូលេម បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា ថា ប្រ
ទេសរបស់លោក បានត្រៀមខ្លួនរួចហើយដើម្បីនឹងបង្ហាញកន្លែងស្តុកអាវុធគីមី ទៅតំណាង
ប្រទេសរុស្ស៊ី និងអង្គការសហប្រជាជាតិ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៣ថា លោក អាល់
មូលែម បានធ្វើការកត់សម្គាល់ជាពិសេសបែបនេះ នៅទីក្រុង មូស្គូ ជាមួយទូរទស្សន៍ អាល់ ម៉ា
យ៉ាឌីន ដោយលោកបានកត់ធ្ងន់ថា ប្រទេសស៊ីរី បានត្រៀមខ្លួនដើម្បីសហការពេញទំហឹង ជា
មួយរដ្ឋាភិបាលទីក្រុង មូស្គូ ដើម្បីប្រតិបត្តិគំនិតផ្តួចផ្តើមថ្មីនេះរបស់រុស្ស៊ី ដើម្បីដាក់អាវុធគីមីរបស់
ស៊ីរី ស្ថិតក្រោមការត្រួតពិនិត្យរបស់អន្តរជាតិ ដើម្បីជាការបន្ធូបន្ថយដល់ស៊ីរី ពីការវាយប្រហារ
ដោយយោធា ពីសំណាក់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន។
លោកបានប្រាប់ទៅទូរទស្សន៍នោះថា «ការប្តេជ្ញារបស់យើង គឺដើម្បីការផ្តួចផ្តើមគំនិតរបស់រុស្ស៊ី ដើម្បីបញ្ចប់ភាពជាកម្មសិទ្ធិនៃអាវុធគីមីទំាងអស់»។ លោកបន្ថែមថា ប្រទេសលោក បានចូលរួម
ក្នុងសន្ធិសញ្ញាគ្មានសាយភាយអាវុធគីមីទៀតផង។
កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រទេស រុស្ស៊ីបានស្នើនូវគំនិតផ្តួចផ្តើមមួយ ពាក់ព័ន្ធនឹងវិបត្តិនៅស៊ីរី
នេះ ដើម្បីជំរុញឲ្យឃ្លំាងអាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី ស្ថិតក្រោមការស៊ើបអង្កេតររបស់អន្តរជាតិ។
ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីការបរទេសស៊ីរីរូបនេះ ក៏បានស្វាគមន៍នូវសំណើរបស់រុស្ស៊ីផងដែរ។
អ្នកវិភាគនិយាយថា ការដែលរដ្ឋាភិបាលស៊ីរីយល់ព្រមរបៀបនេះ អាចជាការបោះជំហានមួយ
ឆ្ពោះទៅរកដំណោះស្រាយនយោបាយ ក្នុងវិបត្តិដ៏យូរអង្វែងក្នុងប្រទេសស៊ីរី៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធដោយ៖ ដើមអំពិល