ព័ត៌មានកីឡា៖ Ronaldo បានទទួលរងការកត់សម្គាល់ គន់គយ យ៉ាង ស្អិតពីក្រសែភ្នែកប្រិយមិត្ដគាំទ្រ ចាប់តាំងពីកីឡាករបានបង្ហាញខ្លួននៅថ្ងៃជោគជ័យដ៏ធំបំផុត នាដើមឆ្នាំ ២០១៥ ក្នុងឱកាសជ្រើសតាំងម្ចាស់ បាល់មាស ប្រចាំឆ្នាំ ខណៈដែលកីឡាករ មានការប្រែប្រួលថ្វីជើង ខុសប្លែកពីពេលកន្លងទៅ មុនឆ្នាំ ២០១៥ ។
Cristiano Ronaldo បានគ្រប់គ្រងដំណែងជាម្ចាស់ពានរង្វាន់បាល់មាស ពិភពលោក កាលពីដើមឆ្នាំ ២០១៥ ដែលបរិមាណនៃការគាំទ្រ មានការកើនឡើងច្រើនជាង Messi ឆ្ងាយដាច់ស្រឡៈ ។ ការកើនឡើងនៃ ការគាំទ្ររបស់កីឡាករ ខណៈពេលនេាះ ត្រូវបានគេ មើលឃើញយ៉ាងពិតប្រាកដ នៃសមត្ថភាពសម្ដែងថា ពិតជាល្អប្រសើរជាង Messi ។ ប៉ុន្ដែស្របនឹងការចាប់អារម្មណ៍យ៉ាង ដូច្នេះផងដែរនោះ កីឡាករ ក៏ត្រូវបាន គេកត់សំគាល់បកមកវិញផងដែរ ចាប់តាំងពីចូលឆ្នាំ ២០១៥ ក្រោយពីមានការបរាជ័យរបស់ក្រុម ជាប់ៗគ្នាជាពិសេស ពេលខ្លះបើទោះបីជាក្រុម ទទួលបានជោគជ័យ តែក៏មិនបានរួមចំណែក នៃការស្វែងរកគ្រាប់បាល់ របស់កីឡាករដែរ ។
បំរែបំរួលនៃទំនោគាំទ្ររបស់កីឡាករ ខណៈពេលនេះ បានត្រូវគេ គូសបង្ហាញថា ម្ចាស់ពានរង្វាន់បាល់មាសសម្រាប់ឆ្នាំ ២០១៥ នេះ អាចនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ Messi ជាមិនខាន ប្រសិនបើ Ronaldo នៅតែរក្សាការលេងដូច បច្ចុប្បន្ន ។
គូរបញ្ជាក់ផងដែរថា Messi ធ្លាបជាម្ចាស់បាល់មាស ពិភពលោកអស់រយៈពេល ៤ រដូវកាលរួចមកហើយ ហើយសម្រាប់ឆ្នាំនេះ កីឡាករអាចនឹងត្រូវបានគេសង្ឃឹមថា ទំនងជាបានឱកាសម្ដងទៀត ខណៈដែលកីឡាករ នៅតែបន្ដការលេងរបស់ ខ្លួនកាន់តែប្រសើរឡើង ហើយ Ronaldo បែជាថយចុះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals