អន្តរជាតិ ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន
បរទេស បានបញ្ជាក់អោយដឹងថា បុរសម្នាក់បានដកកាំភ្លើង បាញ់ប្រដាប់ភេទខ្លួនឯងដោយអ
ចេតនា ដែលក្រោយមកត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួន។
គួរបញ្ជាក់ផងដែរថា បុរសនោះមានឈ្មោះថា Tavares Donnell Colbert វ័យ ៣៦ ឆ្នាំ ជាពលរដ្ឋ
រស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត បើនិយាយពីហេតុការណ៍ដែ
លឈានទៅដល់កើតមានឡើងនូវរឿងអចេតនាមួយនេះ គឺដំបូងឡើយ លោក Colbert បានរើ
បាននូវកាំភ្លើងខ្លីមួយដើម នៅឯផ្តុំចំណតរថយន្ត ហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង ។
លោក Tavares Donnell Colbert វ័យ ៣៦ ឆ្នាំ
លុះក្រោយមក កាលដែលរើសបានកាំភ្លើងហើយ គាត់ក៏ចាប់ផ្តើមបែកគំនិតយកវាទៅលក់ តែ
អ្វីដែលនឹកស្មានមិនដល់នោះគឺថា នៅតាមផ្លូវយកទៅលក់នោះ គាត់ក៏បានដកកាំភ្លើងនោះ
ចេញមកសាក ដើម្បីធានាអោយបានថា វានៅប្រើការបាននៅឡើយ ភ្លាមៗនោះ គាត់ក៏ភ្លាត់
ស្នៀតបាញ់ចំប្រដាប់ភេទរបស់ខ្លួនឯងតែម្តង ដោយអចេតនា។
លុះក្រោយមក រឿងហេតុការណ៍មួយនេះក៏បានលេចឮដល់ភ្នាក់ងារមានសមត្តកិច្ច ដោយពួក
គេបានចាប់ផ្តើមស៊ើបអង្កេត រហូតឈានទៅដល់ការចាប់ឃាត់ខ្លួន លោក Colbert តែម្តងពីបទ
កាន់កាប់អាវុធខុសច្បាប់ និងជាអ្នកចែកចាយគ្រឿងញៀន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happens