ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខា ភិបាល ប្រទេស កូរ៉េខាងត្បូង នៅ ថ្ងៃ សៅរ៍ ចុងសប្តាហ៍នេះ ធ្វើ សេចក្តីរាយការណ៍ អោយ ដឹងថា មាន ករណី ឆ្លង វីរុសផ្លូវដង្ហើម ពី មជ្ឈឹម បូពាហ៍ Middle East Respiratory Syndrome ( MERS) ១២ នាក់ទៀតហើយ ដូច្នេះ នាំ អោយ តួរលេខពលរដ្ឋ កូរ៉េខាង ត្បូង ឆ្លងវីរុស Mers សរុប កើន ឡើងដល់ ១៣៨ នាក់ ក្នុងនោះ ជនរង គ្រោះ ស្លាប់បាត់បង់ជីវិតក៏ បានកើនឡើងដូចគ្នាដែរ ពោល ស្លាប់ ១៤ នាក់ហើយ មកទល់ពេលបច្ចុប្បន្នភាព ថ្ងៃសៅរ៍នេះ ។ 
គួរបញ្ជាក់ថា ១២ ករណីនៃក្រុមមនុស្សថ្មី ឆ្លងវីរុស Mers នៅថ្ងៃសៅរ៍នេះ ក្នុងនោះ មានម្នាក់ ជាអ្នក បើករថយន្ត សង្គ្រោះបន្ទាន់ ដែល ធ្លាប់ តែបម្រើការងារ ដឹកក្រុម អ្នកជម្ងឺមានវីរុស Mers ចេញ និង ចូលពី ក្នុង មន្ទីរពេទ្យ ។ អំឡុងថ្ងៃសុក្រ ម្សិលមិញនេះ មានមនុស្សឆ្លងវីរុស Mers ៤ ករណីទៀត ខណៈប្រការនេះ ផ្តល់ជាក្តីសង្ឃឹមដល់បណ្តាមន្រ្តីពាក់ព័ន្ធ ថាការរាលដាលអាចនឹងថមថយកម្លាំង តែទោះជាយ៉ាងណាក៏ដោយចុះ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃ សៅរ៍នេះ បែរជាឆ្លងបន្ថែម ១២ នាក់ ទៀតទៅវិញ ស្របពេលដែល មន្រ្តីសុខាភិបាល រំពឹងទុកថា អាចនឹងមានអ្នកឆ្លងបន្ថែមទៀត ។
គួរបញ្ជាក់ថា អង្គការសុខភាព ពិភព លោក ឬ A World Health Organization (WHO) អំឡុងថ្ងៃ សៅរ៍នេះ អោយដឹងថា ករណីផ្ទុះឡើងនូវវីរុសឆ្លងផ្លូវដង្ហើម MERS គឺជារឿងមួយដ៏ស្មុគស្មាញ និង មិនអាចមើលរំលងបាន ខណៈករណីឆ្លងប្រភេទថ្មី អាចនឹងត្រូវឆ្លងជាបន្តបន្ទាប់ ក្នុងនោះ តួរលេខ អ្នកស្លាប់អាចកើនឡើងដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន