ព័ត៌មានកីឡា៖ ខ្សែបម្រើរបស់ក្លឹប មហាសេដ្ឋី PSG ឈ្មោះថា Thiago Motta បានប្រកាសជាសាធារណៈឲ្យដឹងថា កីឡាករនឹងមានគម្រោងចាកចេញពី ក្លឹបក្នុងរដូវកាលនេះហើយ ប្រសិនជាមានដៃគូរទីផ្សារណាត្រូវការ។
ខ្សែបម្រើក្រុមជម្រើសជាតិ ប្រេស៊ីល វ័យ ៣២ឆ្នាំបានប្រកាសជាសារធារណៈពីគោលបំណងរបស់ខ្លួន ដែលលែងចង់បន្ដរស់ក្នុងទឹកដី ប្រទេសបារាំងទៀតហើយ ប្រសិនជាមានដៃគូរទីផ្សារណា មានចំណាប់អារម្មណ៍ចង់ផ្ទេរជើង។ ប្រភពព័ត៌បានបង្ហាញទៀតថា ខ្សែបម្រើរូបនេះ បានមានទំនាក់ទំនងជាមួយក្លឹប Atletico Madrid យ៉ាងជ្រៅជ្រះ ហើយក៏គ្រោងនឹងផ្លាស់ជើងទៅទីនោះដែរ ប៉ុន្ដែទីផ្សារជជែកគ្នារវាងថ្នាក់ដឹកនាំក្រុមទាំង ២ នៅមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ ។
Thiago Motta បានប្រាប់អ្នកសារព័ត៌មានដោយបើកចំហរថា វាគឺដល់ពេលដែល ត្រូវធ្វើការប្រែប្រួលហើយ ហើយគាត់ក៏បានប្រាប់ដល់ថ្នាក់ដឹកនាំថា គាត់ក៏លែងចង់បន្ដនៅក្នុងក្លឹបនេាះទៀតដែរ។ ហើយម្យ៉ាងវិញទៀត គាត់ក៏នឹងផុតកិច្ចកុងត្រា ក្នុង PSG នារដូវកាលក្រោយនេះផងដែរ។
គូសបញ្ញាក់ផងដែរថា កីឡាករ Thiago Motta នៅមិនទាន់ដឹងពីតម្លៃខ្លួននៅឡើយទេ ខណៈនៃប្រកាសសមាសភាពចង់ចាកចេញ ។ ហើយរឿងមួយវិញទៀត ទន្ទឹមនិងការប្រកាសនេះ ផងដែរ ក៏មិនទាន់នឹងលេច ឮដំណឹងថាមានក្រុមណាមួយ ចង់មកទាក់ទងផដែរ ក្រៅពី Atletico Madrid ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball