កណ្តាល៖ នៅម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ មានការភ្ញាក់ផ្អើលដោយសារការ ឆាបឆេះមួយបានកើតឡើងនៅជិតផ្សារក្រុងតាខ្មៅថ្មី ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល តែមិនបង្កគ្រោះកាចធ្ងន់ ធ្ងរទេ ត្រូវបានប្រជាពលរដ្ឋ និងមន្រ្តីពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ទាន់ពេលវេលា។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ការឆាបឆេះនេះ បានកើតឡើងនៅផ្ទះលក់សាំង ពេលកំពុងតែចាក់សាំង បាន ហៀរលើម៉ូតូ បណ្តាលឲ្យមានការឆាបឆេះតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ បានវាយ និងបាញ់ទឹកពន្លត់ឲ្យរលត់ ទៅវិញភ្លាមៗផងដែរ៕