ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិន ហួរដែលទើបតែបានចេញផ្សាយ វេលាព្រឹកមិញនេះ ប៉ុន្មាននាទីមុននេះ បន្តិចអោយដឹងថា ក្រុមការងារ ជាកងកម្លាំងសន្តិសុខ ប្រទេសអ៊ីស្រាអែល បាននឹងកំពុងតែធ្វើការ ចុះស្រាវជ្រាវ តាមដានស៊ើបអង្កេត និងបោសសំអាត កន្លែងកើតហេតុ ដែលនៅជិតនឹងក្បែរសាកសពបុរសម្នាក់ជាអ្នកបើកត្រាក់ទ័រក្រោយ ពីត្រូវបានបាញ់សម្លាប់ដោយមន្រ្តីប៉ូលីស បន្ទាប់ពីរូបគាត់ បានព្យាយាម បើកត្រាទ័រ ទាំងកម្រោល បុក រថយន្តក្រុង និងឡានមួយចំនួនផ្សេងទៀត នៅតាមបណ្តោយ ផ្លូវ Shmu'el HaNavi ទីក្រុង Jerusalem កាលពីថ្ងៃទី ៤ សីហា ម្សិលមិញនេះ ។
របាយការណ៍ ដោយមានការដកស្រង់ សម្តីមន្រ្តីប៉ូលីស ប្រចាំ តំបន់ អោយដឹងថា បុរសជាជនសង្ស័យ និងជាជនរងគ្រោះខាងលើ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ បានបើកត្រាក់ទ័រ របស់ខ្លួនទាំងកម្រោល បុក បណ្តារថយន្តមួយចំនួន រួមមានដូចជា រថយន្តក្រុងផងនោះ នៅឯទីក្រុង Jerusalem ដោយបានសម្លាប់ មនុស្សយ៉ាងហោច ២ នាក់ និង ៥ នាក់ផ្សេងទៀត រងរបួស ស្រប ពេលដែល សកម្មភាព ខាងលើនេះ ត្រូវបានមន្រ្តីប៉ូលីសសង្ស័យថា ជាការវាយប្រហារ ជាតិនិយម ពេក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ