CamNews

កំសាន្ត 

តារាសំដែង ខារ៉ាអូខេ សិចស៊ី ហ្វីហ្វី ជួបគ្រោះថ្នាក់ ចរាចរណ៍

ព្រះសីហនុ៖ តារាសំដែងខារ៉ាអូសិចស៊ី ២ម្នាក់  បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរេចង្កូត បុកគល់ឈើ នៅផ្លូវជាតិលេខ៤ បណ្តាលឲ្យរបួសធ្ងន់ស្រាលទាំងអស់គ្នា ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយល័យ នគរបាលចរាចរណ៍ ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា រថយន្តដែលគ្រោះថ្នាក់ ខាងលើម៉ាកកាមរីបាឡែន ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ 2N-5877 បើកក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះមកភ្នំពេញ មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តំាដៃ បុកគល់ឈើដោយខ្លួនឯង ។

ក្នុងហេតុការណ៍បណ្តាលឲ្យឈ្មោះ ថោង កនិកា អាយុ២២ឆ្នាំ អ្នកបើកបររបួសស្រាល និងឈ្មោះ ហ្វី ហ្វី អាយុ២៥ឆ្នាំ ជាអ្នកសម្តែងខារ៉ាអូខេរបួសធ្ងន់ ។ អ្នកទាំងពីរស្នាក់នៅជាមួយគ្នា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែករថយន្តត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ មកយកទៅប្រើប្រាស់វិញក្រោយពីព្យាបាលរបួសរួច៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh