បាងកកប៉ុស្តិ៍៖ ប៉ូលីសនិយាយថា ព្រះសង្ឃពុទ្ធសាសនាចំនួនបីអង្គ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន
បន្ទាប់ពីបានប្រើប្រាស់ថ្នាំញៀន ជាមួយយុវជនមួយក្រុម នៅក្នុងព្រះវិហារ ខេត្ត សុខោទ័យ។
យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ បានឲ្យដឹងនៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៣ថា ប៉ូលីស
បានទទួលដំណឹងថា មានសង្ឃមួយចំនួន និងយុវជនមួយក្រុម បានប្រមូលគ្នាជក់ថ្នាំញៀន ក្នុង
ព្រះវិហារវត្ត ខ្លុងយ៉ាង ស្ថិតនៅស្រុក សាវ៉ាន់ខាលក់ ខេត្ត សុខោទ័យ ប្រទេស ថៃ។
លោកអនុសេនីយត្រី វ៉ាត់ឆារ៉ា ស្រ៊ីសាកេត ប៉ូលីសខេត្ត សុខោទ័យបាននិយាយថា សង្ឃទំាងបី
អង្គដែលរង ការចោទប្រកាន់នោះទីមួយព្រះនាម ឆា ឡ ចាន់ស្រ៊ី ព្រះជន្ម ៤២ វស្សា ធីរ៉ាយុទ្ធ
អៀមជូ ព្រះជន្ម ២៨ វស្សា និងព្រះសង្ឃព្រះនាម សាក់ការីន ចាន់តុងកាម។
សង្ឃទំាងនោះត្រូវបាន ប៉ូលីសបង្រ្កាប កាលពីរាត្រីថ្ងៃអង្គារ ទី៣០ ខែមេសា បន្ទាប់មកគេបានយក
ទឹកនោមសង្ឃចំនួនបីអង្គនោះ ទៅធ្វើពិសោធន៍ឃើញថា លទ្ធផលវិជ្ជមានទំាងអស់។
ព្រះសង្ឃព្រះនាម ឆា ឡ បាននាមសង្ឃដីការ ប្រាប់ប៉ូលីសថា លោកបានចូលសាងផ្នួស អស់រយៈ
ពេល ០៦ខែមកហើយ ខណៈពីរអង្គផ្សេងទៀត ចូលមកសាងផ្នួស អំឡុងបុណ្យចូលឆ្នាំប្រពៃណី។
ព្រះសង្ឃព្រះនាម ឆា ឡ មានសង្ឃដីការទៀតថា ខ្លួនបានប្រើប្រាស់ ថ្នាំញៀនប្រភេទ អំហ្វេតាមីន
ដែលជួលក្រុមយុវជន ឲ្យពួកគេទៅទិញឲ្យ។ បន្ទាប់ពីសារភាពរួចហើយ សង្ឃទំាងបីអង្គនោះ ត្រូវ
បានគេផ្សឹក និងចាប់ឃុំឃំាងផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល