CamNews

ព័ត៌មានអន្តរជាតិ 

ក្តីប្រាថ្នារបស់ Pacquiao សន្យា​ជួយ​ជនរងគ្រោះ ព្យុះហៃយ៉ាន ត្រូវ​បរាជ័យ

ហ្វីលីពីន៖ សម្ដេចប្រដាល់លំដាប់ ពិភពលោកកីឡាករ Manny Pacquiao បានខកសន្យារបស់ខ្លួន
ដែលធ្លាប់និយាយថានឹង យកប្រាក់ដែលឈ្នះ ការប្រកួតទៅជួយ ជនរងគ្រោះដោយសា ព្យុះហៃ
យ៉ាននៅ ហ្វីលីពីនត្រូវបរាជ័យ បន្ទាប់ពីគណនីក្នុង ធនាគារទាំងអស់ របស់លោក ត្រូវបានអាជ្ញាធរ
ហ្វីលីពីន បិទជាបណ្ដោះអាសន្ន កាលពីពេលថ្មីៗនេះ ។

កីឡាករ Pacquiao ត្រូវបានអាជ្ញាធរ ប្រទេសហ្វីលីពីន ចោទប្រកាន់ពីការ គេចវេសមិនបង់ពន្ធជូនរដ្ឋ
ក្នុងចំណូល ១០លានដុល្លារនៃអាជីពរបស់ខ្លួន កាលពីឆ្នាំ២០០៨ និង២០០៩ កន្លងមកនៅ សហរដ្ឋ
អាមេរិក ។ ដោយសាករណីមិនបង់ពន្ធនេះ ធ្វើគណនីធនាគារ Pacquiao ទាំងអស់ ត្រូវបានអាជ្ញាធរ
ហ្វីលីពីន បញ្ឈប់ដំណើរការមួយរយៈសិន ដើម្បីរង់ចាំការ ដោះស្រាយលើបញ្ហាពន្ធ ដែលកីឡាករ
ទើបប្រកួតឈ្នះ កីឡាករអាមេរិក Brandon Rios ចុងសប្ដាហ៍មុននេះ ត្រូវប្រឈមចំពោះមុខច្បាប់ ។

កីឡាករវ័យ ៣៤ឆ្នាំខាងលើនេះ បានចេញមុខ ដោះស្រាយបញ្ហា ជាមួយអាជ្ញាធរហ្វីលីពីនហើយ
ដោយលោកអះអាងថា គាត់បានបង់ពន្ធរួចរាល់ហើយ សម្រាប់ប្រាក់ចំណូលសរុប ដែលគាត់ទទួល
បានពី អាជីពជាអ្នកប្រដាល់ បន្ទាប់ពីរូបគាត់ប្រកួតឈ្នះ កីឡាករអាមេរិក Ricky Hattonនិងកីឡាករ
Oscar កាលពីឆ្នាំនោះ ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ទទួលបាន ការព្រមព្រៀង ជាមួយហ្វីលី
ពីន អំពីកាតព្វកិច្ចបង់ពន្ធ ២ដងក្នុង ១ឆ្នាំទៀតផង ។

Pacquiao ថែមទាំងបញ្ជាក់ទៀតថា “ខ្ញុំមិនដឹងថា នេះគឺជាបញ្ហាគណនីធនាគារ ឬក៏មកពីមូលហេតុអ្វី
នោះទេ ដែលធ្វើឲ្យអាជ្ញាធរហ្វីលីពីន ផ្អាកគណនីរបស់ខ្ញុំបែបនេះ ប៉ុន្ដែខ្ញុំគ្រាន់តែចង់បញ្ជាក់ ប្រាប់អ្នក
ទាំងអស់គ្នាថា ខ្ញុំមិនមែនជាឧក្រិដ្ឋជនដែលគេចវេសពី កាតព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋឡើយ ព្រោះកន្លង
មកខ្ញុំតែងតែបង់ពន្ធរហូត មិនដែលខកខានទេ ដូច្នេះខ្ញុំសង្ឃឹមថា អាជ្ញាធរគួរមាន វិធានការឲ្យបាន
ឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាពន្ធនេះ ។ ម្យ៉ាងវិញទៀត ខ្ញុំកំពុងត្រូវការ លុយជាចាំបាច់ ដើម្បី
បំពេញ សន្យារបស់ខ្ញុំ ដែលធ្លាប់សន្យាថា នឹងជួយជនរងគ្រោះ ដោយសាព្យុះហៃយ៉ាន ទាំងអស់
ទៀតផង” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pacquiao's wishing international news social ព័ត៌មានអន្តរជាតិ