ព័ត៌មាកីឡា៖ ក្រុមគីឡូធ្ងន់ទាំងបី រួមមាន Manchester United Arsenal និង Chelsea កំពុងតែស្ថិតក្នុងអាថ៌កំបាំង ដោយត្រៀមខ្លួនប្រមាញ់យកខ្សែការពារដ៏ឆ្នើមរបស់ Athletic Bilbao នៅក្នុងដើមឆ្នាំថ្មីនេះហើយ។
ច្បាប់ថ្មីនៃការដាក់កំហិតមិនឲ្យមានការផ្ទេរកីឡាករ មិនទាន់នឹងបានផុតផង ក្រុមទាំងបីបានបង្កើគោលដៅរួចទៅហើយ ស្របពេលឆ្នាំថ្មីមិនទាន់បានចូលមកដល់ ។
Manchester United បានបោះជំហ៊ានកាន់តែឆ្ពោះទៅមុខ ដើម្បីត្រៀមរៀបចំកន្លែង ទទួល Aymeric Laporte ខ្សែការពារដ៏ឆ្នើមបំផុត Athletic Bilbao ក្រោយពីបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំង ក្នុង ជំនួបប្រកួត ដណ្ដើ់មយកពានរង្វាន់ អឺរ៉ុប ២០១៦ ។
កីឡាករវ័យ ២០ ជនជាតិបារាំងរូបនេះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងពី Man United នោះទេ បើសូម្បីតែ Chelsea និង Arsenal ក៏តាមប្រមាញ់ដែរ ដ៏រាបណាច្បាប់ថ្មីត្រូវផុត នៅខែមករាឆ្នាំក្រោយនេះ។ស្របពេលស្ថិតក្នុងការចាប់អរម្មណ៍ដូច្នោះ Aymeric ទើបតែបានចូលលេង ៥៩ប្រកួតប៉ុណ្ណោះ ប៉ុន្ដែកីឡាកររួបនេះគឺជាអ្នកតំណាងឲ្យក្រុមក្លឹបយុវជន របស់ បារាំង។
យោងតាមប្រភពព័ត៌មានបានបន្ដទៀតថា ថ្នាក់ដឹកនាំ Man United បានព្យាយាមបង្កើតទំនាក់ទំនង និង ប្រធានក្រុម Athletic Bilbao ខ្លាំងណាស់ ដោយនឹងសង្ឃឹមទុកថា ដំណឹងល្អនិងមកដល់គាត់មុនគេក្រោយឆ្នាំថ្មីចូលមកដល់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror