CamNews

តារា 

ចំណង​ស្នេហ៍​រវាង ប៊ុន ផៃលីន នឹង​បុរស​អូស្រ្តាលី​ ជួប​ភាព​ប្រេះឆា

ភ្នំពេញ៖ ចំណងស្នេហ៍ឆ្លងទ្វីបរវាង តារាចម្រៀងស្រីសម្បូរ ដើមទ្រូងកញ្ញា ប៊ុន ផៃលីន ជាមួយ
នឹងបុរស អាណិកជនខ្មែរ-អូស្ត្រាលី វ័យជាង៥០ឆ្នាំពេលនេះ កំពុងតែជួបនូវភាព ឈានទៅរក
ផ្លូវបាក់ ព្រោះតែការមិន យល់ចិត្តគ្នា ទៅវិញទៅមក។

ផ្អែកតាមប្រភពដែល ស្និតស្នាល ជាមួយតារាស្រីនាង ប៊ុន ផៃលីន បានទម្លាយ ឱ្យដឹងថា តារា
ចម្រៀង និយមភាពសិចស៊ី កញ្ញា ប៊ុន ផៃលីន បានផ្ទុះជម្លោះយ៉ាងក្តៅ គគុកជាមួយបុរសដែល
ជាសង្សានៅប្រទេសអូស្រ្តាលី ។ មិនត្រឹមតែប៉ុណ្ណោះ ចំណងស្នេហ៍ដែលបាន សាងមកជាយូ
មក ហើយនេះក៏កំពុងតែ ឈានទៅរកផ្លូវ បែកបាក់ទៀតផង។

ផ្តល់បទសម្ភាសន៍ ជាមួយគេហទំព័រLooking TODAY តាមទូរស័ព្ទនារសៀលថ្ងៃទី៩ ខែកក្កដា
ឆ្នាំ២០១៣នេះកញ្ញា ប៊ុន ផៃលីន បាននិយាយទាំងអារម្មណ៍ មិនសូវសប្បាយក្នុងចិត្តថា ចាស់...
បង! ទំនាក់ទំនងរវាងខ្ញុំនិងគាត់ (បុរសគូរស្នេហ៍នៅអូស្រ្តាលី) ឥឡូវនេះកំពុងតែនៅ ឆ្ងាយពី
គ្នាពិតមែន។

កញ្ញា ប៊ុន ផៃលីន បាននិយាយបន្តថា ចំណងស្នេហ៍ខ្ញុំនិង គាត់គឺបានជួបភាពរកាំរកូស ជា
មួយ គាត់ជិត២ ខែមកហើយ ព្រោះមនុស្ស គាត់ពិបាកខ្លាំងណាស់។ម្យ៉ាងទៀតខ្ញុំមើលទៅ
ចរិកមនុស្សប្រុកម្នាក់នេះ ដូចជាពិបាកណាស់ ខ្ញុំមិនចូលចិត្តមនុស្សចឹងទេ។ ខ្ញុំគិតថា ប្រ-
ហែលជាមិន អាចដើរទៅមុខ ជាមួយគ្នាទៀតទេ ហើយពេលនេះខ្ញុំចង់ នៅម្នាក់ឯងមួយ
រយៈសិនមិនចង់ឱ្យ ពាក់ព័ន្ធជាមួយ អ្នកណាទៀតទេ។

តារាចម្រៀងវ័យក្មេង កញ្ញា ប៊ុន ផៃលីន បានបន្តថា ខ្ញុំមិនអាចបកស្រាយ អ្វីលើសពីនេះ
ទៀតទេ។ តែមើលទៅគាត់ជា មនុស្សដែលពិបាកណាស់។ ខ្ញុំចង់នៅ ស្ងប់ស្ងាត់ម្នាក់ឯង
ហើយពេលនេះក៏ មិនចង់ទទួលយក បុរសម្នាក់ណាទៀតទេ ព្រោះឥឡូវនេះខ្ញុំ សម្រេច
ចិត្តថារស់ នៅម្នាក់ឯងគឺគ្មាន នរណាម្នាក់មកពាក់ព័ន្ធ ជាមួយខ្ញុំទៀតទេ។

ជាមួយគ្នានេះដែរកញ្ញា ប៊ុន ផៃលីន  ក៏បានបញ្ចេញប្រតិកម្ម ដោយមិនសប្បាយចិត្ត ទៅលើ
បណ្តាញ សារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយថា នាងប្តូរប្រុសដូចជា សម្លៀកបំ-
ពាក់ ដោយ ផៃលីន បានចាត់ទុកការ ចុះផ្សាយបែបនេះជា ទង្វើរមួយដែលធ្វើឱ្យ ប៉ះពាល់
ទៅដល់កិតិ្តយស របស់នាងជាខ្លាំង។កញ្ញា ផៃ លីន បានបញ្ជាក់ថា នាងមិនមែនជាមនុស្ស
បែបនេះនោះទេ ហើយអ្វីដែលគេចុះផ្សាយ នោះវាជារឿងដែល មិនទាល់តែសោះ។

គួររម្លឹកថា ស្រីស្រស់ទងវង ប៊ុន ផៃលីន ធ្លាប់ប្រកាសឲ្យដឹងថា នាងបានសាងស្នេហ៍ក្រៅឆាក
ដ៏ផ្អែមល្ហែម ជាមួយបុរស មានទ្រព្យស្តុកស្តម្ភ វ័យ ៥៨ ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅប្រទេស
អូស្ត្រាលី។ ចំណងស្នេហ៍របស់នាង ជាមួយបុរសម្នាក់ នេះបានសាងឡើង ជាមួយគ្នាប្រហែល
ជាងមួយឆ្នាំមកហើយ។ ប៉ុន្តែមកដល់ឥឡូវនេះ ចំណងស្នេហ៍របស់ អ្នកទាំងពីរក៏ស្រាប់ តែជួប
ភាពប្រះឆា នឹងគ្នាទៅវិញ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: bun phailin entertainment khmer star