បុរសខាងបច្ចេកទេសម្នាក់ និងចៅហ្វាយរបស់គាត់មានបេសកម្ម ទៅតាមខេត្តរយៈពេល ២ទៅ
៣ថ្ងៃ ដោយធ្វើដំណើរតាមរថភ្លើង ។
នៅលើរថភ្លើង កៅអីដែលអ្នកទាំង២អង្គុយគឺនៅចន្លោះ ទល់មុខគ្នារវាងនារីដ៏ស្រស់សោភាម្នាក់
និងយាយរបស្វ់នាង ។ ក្នុងកំឡុងធ្វើដំណើរបុរសក្មេងនិងនារីស្អាតបានចាប់អារម្មណ៍គ្នាទៅវិញ
ទៅមក លុះរថភ្លើងធ្វើដំណើរដល់រូងក្រោមដី ធ្វើអោយក្នុងបន្ទប់រថភ្លើងងងឹត មើលមិនឃើញ
គ្នាទៅវិញទៅមក។
បន្តិចក្រោយមកសំលេងនៃការថើបបានលឺឡើងព្រមទាំងសំលេងទះកំភ្លៀងក៏លឺឡើងដំណាល
គ្នាផងដែរ ។ បន្ទាប់ពីរថភ្លើងបានឆ្លងកាត់រូងក្រោមដីរួច អ្នកទាំងបួន អាចមើលឃើញគ្នាទៅវិញ
ទៅមក ប៉ុន្តែអ្នកទាំងអស់គ្នាពុំបាននិយាយអ្វីទាំងអស់។
លោកយាយបានគិតខ្លួនគាត់ថា"ប្រហែលជាបុរសក្មេងនោះ បានធ្វើអំពើពុំគប្បីមកថើបចៅស្រី
របស់គាត់ហើយមើលទៅ តែសំណាងល្អដែរនាងបានទះកំភ្លៀងគាត់"។ ចៅហ្វាយនាយរបស់
បុរសក្មេងនោះបានគិតថា"ខ្ញុំមិនគិតថា បុរសបច្ចេកទេសក្មេងនេះហ៊ានថើបនាង ដូច្នេះសោះ
ប៉ុន្តែក្មេងស្រីនោះបានច្រឡំមកទះកំភ្លៀងខ្ញុំវិញ" នារីស្អាតបានគិតខ្លួនឯងដែរថា"ខ្ញុំសប្បាយរីក
រាយណាស់ដែល បុរសនោះថើបខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹងថា យាយរបស់ខ្ញុំពុំបានទះកំភ្លៀងគាត់ទេ"
បុរសក្មេងនោះ បានអង្គុយញញឹមយ៉ាងពេញចិត្ត ហើយគាត់បានគិតថា "ជីវិតអ្វីក៏ស្រស់បំព្រង
ម្ល៉េះហ្ន! តើមានបុរសប៉ុន្មាននាក់ដែលសំណាងដូចខ្ញុំ ដែរឬទេ បើមានបុរសម្នាក់ បានថើបនារីដ៏
ស្អាតម្នាក់ ហើយទះកំភ្លៀងចៅហ្វាយនាយរបស់គេ ក្នុងពេលតែមួយ"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke