CamNews

កីឡា 

ថ្ងៃ ១៤ កុម្ភៈ ជោគជ័យរបស់ Real Madrid តែកីឡាករល្បីរបស់ក្រុម ទទួលការរិះគន់ ពីអ្នកគាំទ្រយ៉ាង ចាស់ដៃ

ព័ត៌មានកីឡា៖ រឿងរ៉ាវផ្ទៃក្នុង ទាក់ទងនឹងប្រជាប្រិយភាពរបស់​ តារា Real Madrid ត្រូវបានលាតត្រដាង​​យ៉ាង ទូលំទូលាយលើបណ្ដាញ អ៊ីនធើនែត ខណៈដែលមួយផ្នែកតូចនៃកីឡាករ ក្រុមនេះ ទទួលរងការមិនពេញចិត្ដជាខ្លាំង ពីក្រុមអ្នកគាំទ្រ បើទោះជាក្រុម ទើបតែយកឈ្នះការប្រកួត កាលពីថ្ងៃសៅរ៍ ។​

Real Madrid ជួបរឿង ២ ស្របគ្នានៅថ្ងៃ ១៤ កុម្ភៈ ដោយរឿងទី ១ ក្រុមទទួលបានជោគជ័យលើ ដៃគូរ​ប្រកួត ហើយរឿងទី​ ២ កីឡាកររបស់ក្រុមគឺ Gareth Bale បានត្រូវអ្នកគាំទ្រជាច្រើន ធ្វើការថ្ដោទោស រិះ គន់ យ៉ាងខ្លាំង បង្ហាញពីភាពមិនពេញចិត្ដ ដែលទ្រាំទុក អស់រយៈពេល ៧ ថ្ងៃមកហើយ ចាប់តាំងពីក្រុម​ត្រូវ​ ទទួលរងការវាយប្រហាពីក្រុម Atletico Madrid ដោយពិន្ទុ ៤ ទល់នឹង ០ ធ្វើឲ្យអ្នកគាំទ្រ មានការ អន់​ចិត្ដជាខ្លាំង នឹង​បាត់បង់ជំនឿជឿជាក់បន្ដទៀត ។ 

យោងតាមការរាយការណ៍របស់ គេហទំព័រព័ត៌មានអន្ដរជាតិ Mirror បានឲ្យដឹងថា មិនត្រឹមតែ Gareth Bale តែមួយនេាះទេ ដែលទទួល ការរិះគន់យ៉ាងដូច្នោះ បើសូម្បីតែកីឡាករដ៏ទៃ រួមមាន Iker Casillas និង Ronaldo ក៏ត្រូវរងការប៉ះទង្គិចនូវ ទិដ្ឋភាពបែបនេាះដែរ ដោយរឿងហេតុ របស់ Ronaldo ទាក់ទង​នឹង ថ្ងៃ​នៃការរៀបចំ កម្មវិធី ខួបកំណើត ដែលថ្ងៃជាមួយគ្នា នឹង ការបរាជ័យរបស់ក្រុម ហើយទើបតែកន្លងផុត តែ​ប៉ុន្មាន​ម៉ោងក្រោយ ប៉ុណ្ណោះ ។ 

ឆ្លងកាត់តាមការមើលឃើញនូវភាព មិនពេញចិត្ដចំពោះ Gareth Bale ដូច្នោះ គេអាចយល់បានថា កីឡាករ​អាចនឹងមិនបន្ដការតស៊ូបានយូឡើយ សម្រាប់ Real Madrid ។ ហេតុដូច្នេះ ទើបមាន ការចោទសួរ នៅសំណួរ មួយលើកឡើងថា តើព្រោះតែរឿងនឹង អាចធ្វើឲ្យ Gareth Bale សម្រេចចិត្ដ ដើចេញ​ពី Real Madrid មែនដែរ ទេ ?

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Real Madrid Gareth Bale