CamNews

តារា 

Edison Chen ចង់ផ្តើម​ស្នេហ៍ជាថ្មីជាមួយ តារា​​ម៉ូដែល Cammi Tse បន្ទាប់ពីបែកធ្លាយរូប​ថតសិច

តារា Edison Chen បកស្រាយជុំវិញបញ្ហា ដែលថាលោកមានអារម្មណ៍មិនល្អ បន្ទាប់ពី
បែកបាក់ជាមួយមិត្តស្រីចាស់ របស់លោក កាលពី ៨ ខែមុន ហើយនៅពេលលោកជួប
ជាមួយ  Cammi លោកគិតថា លោកនឹងអាចធ្វើឲ្យទំនាក់ទំនង នោះកាន់តែល្អ។

តារាបង្ហាញម៉ូដអាយុ ១៦ឆ្នាំ Cammi រូបនេះបានឲ្យប្រាប់ថា នាងពិតជាខ្លាចរឿងអាស្រូវ
ណាស់ ហើយវាជាពេលដ៏ពិបាក សម្រាប់នាងដែលត្រូវជួបបញ្ហានេះ។ នាងទទួលស្គាល់
ថា នាងពិតជានៅជាមួយនឹង Edison ពិតមែន ប៉ុន្តែឥឡូវពួកគេបានបែកគ្នាហើយ។

Cammi គឺជាសិស្សវិទ្យាល័យ។ នាងបានចូលរួមក្នុងក្រុម “Fantasy” កាលពីឆ្នាំមុន ហើយ
នាងក៏ធ្លាប់បាន ថតផ្សាយពាណិជ្ជកម្មខ្លះៗផងដែរ។  នាងត្រូវបានគេស្គាល់បន្ទាប់ ពីនាង
បែកគ្នាជាមួយមិត្តប្រុសចាស់ ដែលជាជនជាតិ តៃវ៉ាន់៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: edison chen cammi tse entertainment stars