CamNews

តារា 

ឡេង មុន្នីរចនា រាំស្រើបស្រាលរមួលខ្លួន ជាមួយ អេឡិច ចិន្ត្រា នៅលើឆាក (Video Inside)

ភ្នំពេញ៖ បើទោះបីជាអ្នកមេម៉ាយ ក្តៅស្រួយ ឡេង មុន្នីរចនា មិនសូវបានបង្ហាញមុខ នៅតាម
កញ្ចក់ទូរទស្សន៍ ឬកម្មវិធីប្រគំតន្ត្រីនានាក្ដី ក៏មហាជនមួយ ចំនួននៅតែ មិនភ្លេចមុខមាត់របស់
នាងដែរ ព្រោះតែតារាចម្រៀងរូប នេះត្រូវបានមហាជន គ្រប់ស្រទាប់ ធ្លាប់ស្គាល់តាមរយៈ ការ
ច្រៀង និងសម្តែងនៅក្នុង ឈុតខារ៉ាអូខេ ហើយដឹងថានាងជាតារាយេៗ ចូលចិត្តតែងខ្លួនសិចស៊ី
ខុសគេ មានឈ្មោះល្បីគួរសម ជាច្រើនឆ្នាំមកហើយ ។

មានទស្សនិកជនមួយចំនួន ប្រហែលជាមិនធ្លាប់បាន ទស្សនាវីដេអូរាំស្រើបស្រាល នៅលើឆាក
តន្រ្តីរបស់ ឡេង មុន្នីរចនា ជាមួយតារាសម្តែងរូបសង្ហា អេឡិច ចិន្ត្រា ទេមើលទៅ តែក៏មានមហា
ជននិយម ប្រើប្រាស់ប្រព័ន្ធ អ៊ិនធឺណែត (YouTube) មួយចំនួនប្រហែលជា ធ្លាប់បានទស្សនានូវ
វីដេអូឃ្លីបនេះ ប៉ុន្តែថ្មីនេះត្រូវបានអ្នកចូលចិត្ត លេងសង្គមហ្វេសប៊ុក បានយកវីដេអូឃ្លីបនេះ ចែក
ចាយបន្តពីម្នាក់ទៅម្នាក់ ដោយអ្នកខ្លះបានរិះគន់ និងអ្នកខ្លះក៏សរសើរ ចំពោះក្បាច់រាំបែប បច្ចឹម
ប្រទេសរបស់ ពួកគេទាំងពីរនេះដែរ ។

បើតាមរយៈការមើល ជាក់ស្ដែងក្នុងវីដេអូនេះ គឺក្នុងកំឡុងពេលដែល អ្នកមេម៉ាយ ក្តៅស្រួយ ឡេង
មុន្នីរចនា បានចេញទៅច្រៀង នៅក្រៅប្រទេស ជាមួយលោក អេឡិច កាលពីពេលកន្លងទៅ ។
នៅក្នុងវីដេអូឃ្លីប ដែលមានរយៈពេល ៧ នាទីនេះត្រូវបានគេ មើលឃើញថា ឡេង មុន្នីរចនា បាន
រាំគ្រលែងបែប ស្រើបស្រាល រមួលខ្លួនជាមួយ នឹងកំឡោះ អេឡិច ចិន្ត្រា ធ្វើឲ្យអ្នកទស្សនាផ្ទាល់
នៅក្នុងកម្មវិធីនោះ ស្រែកហ៊ោរកញ្ជ្រៀវ មិនបន្ធូរសំឡេង ព្រោះតែ នាងបានគ្រលែង នៅលើឆាក
យ៉ាងចាស់ដៃ ធ្វើឲ្យអ្នកទស្សនា ព្រឺក្បាលខ្ញាកៗ ស្ទើរលោះព្រលឹង៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Leng mony rachana dance Alex chantra entertainment khmer stars