CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសព ជនជាតិបារាំង ដេកស្លាប់ ក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់

ភ្នំពេញ ៖ សពបុរសជនជាតិបារាំងម្នាក់ ត្រូវបានបុគ្គលិក របស់សណ្ឋាគារ លំដាប់ផ្កាយ ៥ ឡឺរ៉ូយ៉ាល់ ស្ថិតនៅសង្កាត់វត្ដភ្នំ ខណ្ឌដូន ពេញ ប្រទះឃើញ កាលពីវេលាម៉ោងជាង១ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ ប៉ុន្ដែមិនពីមូលហេតុ ពិតប្រាកដនៃការស្លាប់ របស់ជនបរទេសនេះឡើយ ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា សពជនរងគ្រោះ ត្រូវបានប្រទះឃើញដេក ស្លាប់ នៅក្នុងបន្ទប់ លេខ២៧៧ ក្នុងសណ្ឋាគារ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ បុគ្គលនិងអ្នកស្នាក់នៅ ក្នុងសណ្ឋាគារ រួចសព ជនរងគ្រោះ ត្រូវបានដឹកចេញយកទៅតម្កល់ទុកនៅមន្ទីរ ពេទ្យកាល់ម៉ែត ដើម្បីរង់ចាំការធ្វើ កោសល្យវិច័យពីសំណាក់ មន្ដ្រីនគរបាលបច្ចេកទេស និងមន្ដ្រីរបស់ស្ថាន ទូតបារាំងផងដែរ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh