CamNews

កំសាន្ត 

តារាស្រី២ដួង ល្បីល្បាញ​ខាង​កែច្នៃ​សម្ផស្ស ប្រកួតប្រជែង​គ្នា

ភ្នំពេញៈ នៅក្នុងសង្គមសិល្បៈ ការវះកាត់កែខៃសម្រស់ រមែងតែងតែមាន សម្រាប់អ្នកសិល្បៈគ្រាន់ តែតិចឫច្រើនតែប៉ុណ្ណោះ ហើយនៅក្នុងនោះ គេសង្កេតឃើញថា មានតារាស្រីពីរដួងដែល មានភាពលេចធ្លោខ្លាំងជាងគេ ក្នុងការកែសម្ផស្សដោយមាន តារាស្រី នាង ឈិត សុជាតា និង កុល ដាវី ដោយតារាទាំងពីរដួងនេះ ធ្វើការកែកុនសម្រស់ បានសាកសម និងល្អ ជាងតារាស្រីដទៃទៀត ។

តារាសម្តែង និងជាពិធីការិនី ២ដួងគឺ កញ្ញា ឈិត សុជាតា និង កញ្ញា កុល ដាវី ត្រូវបានអ្នក និយមលេង Facebook ជាច្រើនបានធ្វើការសរសើរ ពីរូបសម្រស់របស់ ពួកគេទាំងពីរនាក់ ទៅលើការកែកុនសម្រស់ដូចជា ច្រមុះ, មុខ, ចង្ការ និងដើមទ្រូងជាដើម មើលទៅស្រស់ស្អាត សមជាមួយរូបរាងកា យរបស់ពួកគេប្រៀប ដូចជាសម្រស់ពី ធម្មជាតិយ៉ាងដូច្នេះ ។

ជាមួយគ្នានោះ រូបសម្រស់របស់តារាស្រី២ដួងនេះ គឺនៅតែស្រស់ស្អាតមិនចាញ់ តារាជំនាន់ ក្រោយទេ បើទោះជាពួកគេទាំងពីរនាក់ ហាក់មានវ័យជ្រេ និងប្រឡូកសិល្បៈយូរក៏ដោយ តែ សម្រាប់សម្រស់ពួកគេ នៅតែស្រស់ស្អាតមិនអន់ថយសោះ ទំនងជាតារា២ដួងនេះ មានវិធី សាស្ត្រនិងតិចនិក ក្នុងការថែសម្រស់ឲ្យ ស្ថិតថេរហើយមើលទៅ។

ចង់ដឹងថា សម្រស់តារាស្រីទាំងពីរដួងនេះ មានភាពលេចធ្លោលើសម្រស់កែខៃ ឆ្លងកាត់ការវះកាត់ ស្រស់ស្អាតកម្រិតណា មានតែទៅទស្សនាជាមួយ Looking TODAY និងជួយដាក់ពិន្ទុទាំងអស់គ្នា ផងថាតារាស្រី មួយណាស្អាតជាងគេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh