ព័ត៌មានកីឡា៖ វេទិការមួយត្រូវបានបង្កើតឡើង ក្នុងគោលបំណងជជែកដេញដោល ជុំវិញម្ចាស់ដំណែងជើងខ្លាំងបាល់មាសប្រចាំនៅ Fifa ដែលក្នុងនោះត្រូវបានលើកឡើងក្នុងសមាសភាពកីឡាករ ៣ រួបដែលត្រូវជាប្រធានបទ។
សមាសភាពកីឡាករ ៣ រួបដែលត្រូវបាន Fifa ប្រកាសថាជាប់ឈ្មោះជាបេក្ខជនជើងខ្លាំងក្នុងតារាង ដែលមានដូចជា Cristiano Ronaldo, Lionel Messi និង Manuel Neue។ ពួកគេទាំង ៣ ត្រូវបានគេមើលឃើញថាមានសមត្ថភាពលេងល្អជាងគេ ក្នុងចំនោមកីឡាករ ២៣ រួបដែលធ្លាប់លេងប្រចាំក្រុមក៏មិនអន់ដែរ។
ខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo ជោគជ័យជាម្ចាស់បាល់មាស កាលពីឆ្នាំ ២០១៣ ស្របពេលគ្រូបង្វឹកប្រចាំ Real Madrid លោក Carlo Ancelotti និង ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ អាល្លឺម៉ង់លោក Joachim Low និង គ្រូបង្វឹកប្រចាំ Atletico Madrid លោក Diego Simeone ពួគេទាំងអស់ក៏ជាប់ឈ្មោះជាគ្រូបង្វឹកដែលមានទេព្យកោសល្យល្អក្នុងការបណ្ដុះបណ្ដាលកីឡាករផងដែរ។ ចំពោះការលេងកន្លងមកក្នុង ក្រុម Real Madrid កីឡាករ Ronaldo ធ្លាប់បានជួយឲ្យក្រុមលើកពាន Champion League មួយរដូវកាល ២០១៣-២០១៤ ដោយគាត់បានរកគ្រាប់បាល់សរុបដល់ទៅ ៥១ គ្រាប់ពេញមួយរដូវកាល។ ក្នុងកំឡុងពេលនៃការប្រកួតដណ្ដើមពានរង្វាន់ Champions League ពេលនោះ គាត់បានផ្ដួលក្រុម Barcelona ដែលមានវត្ដមានកីឡាករ Lionel Messi និង Bayern Munich ដោយមានកីឡាករ Franck Ribery ។
ចំណែក កីឡាករ វ័យ ២៧ ឆ្នាំ Linel Messi វិញ ធ្លាប់ទទួលជោគជ័យជាប់ឈ្មោះជាម្ចាស់បាល់មាសក្នុងតារាង Ballon d'Or ចំនួន ៤ ដងកាលពីឆ្នាំ ២០០៩ ២០១០ ២០១១ និង ២០១២ ។ មិនតែបណ្ណោះ ធ្លាប់បំបែក កំណត់ត្រា ប្រកួតក្នុង La Liga ជាជើងឯកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ កាលពីខែមុន ។
រីឯកីឡាករវ័យ ២៨ ឆ្នាំជាអ្នកចាំទី របស់ Bayern Munich ឈ្មោះ Manuel Neue វិញក៏ជាប់ជាកីឡាករ អ្នកចាំទីដ៏ល្បីមួយរួបកាលពីឆ្នាំ ២០០២ ។ ហើយកាលប្រកួត World Cup ២០១៤ ក្នុងប្រទេសប្រេស៊ីល Manuel Neue បានជួយឲ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់ដណ្ដើមពានពិភពលោក ផងដែរ ក្រោយមកទៀតក៏បានតស៊ូជាមួយ Bayern Munich ធ្វើឲ្យក្រុមអាចឈានដល់ការប្រកួតមិត្ដភាព Bundesliga ២០១៣ - ១៤ ចុងក្រោយ ។ ដូច្នេះសមត្ថភាពអ្នកទាំង ៣ ពិតជាសាកសមនិងកាន់ដំណែងក្នុងតារាងកីឡាករខ្លាំងនៃស័យបាល់ទាត់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី