ម៉ូតូ KTM គឺជាប្រភេទធំ ដែលកំពុងតែមានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា។ ជាពិសេស មានការគាំទ្រយ៉ាងច្រើនពីសំណាក់ យុវវ័យកម្ពុជា ដោយសារតែម៉ូតូ KTM ស្ទើរតែគ្រប់ស៊េរី ត្រូវបានរចនាម៉ូដឡើង មានរូបរាងស្រស់ស្អាត និង ទាក់ទាញបំផុត ជាមួយគុណភាព ដែលអាចជឿទុកចិត្តបាន។
ថ្មីៗ នេះ ក្រុមហ៊ុន KTM បានចេញម៉ូតូធំ ម៉ូដែលថ្មី ឆ្នាំ២០១៤ ដែលមានឈ្មោះថា KTM 1190 RC8 R ជាមួយនឹងកំលាំងម៉ាស៊ីនធំ ជាងមុន និងមានរូបរាងកាន់តែស្រស់សង្ហា។ ម៉ូតូ KTM 1190 RC8 R ស៊េរីនេះ បានបំពាក់ជាមួយនឹងម៉ាស៊ីន ២ មានកំលាំងដល់ទៅ ១១៩៥សេសេ មាន ៦លេខ មានល្បឿនលឿនអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់ ធន់មាំ មានទម្ងន់សរុប១៨៤គីឡូក្រាម។ ហើយម៉ូតូ KTM 1190 RC8 R ម៉ូដែលថ្មីនេះ នឹងដាក់លក់នៅលើទីផ្សារក្នុងពេលឆាប់ៗ នេះ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed