ថ្ងៃមួយ មានបុរសម្នាក់សូរ ស្រ្តីម្នាក់នៅផ្ទះជិតខាង ដែលទើបត្រឡប់ពីផ្សារវិញ។
បងស្រី! ខ្ញុំចងសាកល្បងបញ្ញាបងស្រីបន្តិច! បងស្រីចាំឆ្លើយសំណួរមួយរបស់ខ្ញុំណា។ ខ្ញុំសួរថា៖
ពេលព្រះបិតាសោយទិវង្គតទៅ! ព្រះបុត្រាធ្វើអ្វី?
បងស្រី៖ គឺព្រះបុត្រាត្រូវឡើងសោយរាជ្យស្នងបិតា។
បុរស៖ ខុសស្រឡះ!
បងស្រី៖ ចុះព្រះបុត្រាត្រូវធ្វើអី?
បុរស៖ ធ្វើកូនកំព្រាឪពុក!