CamNews

ម៉ូតូ 

ម៉ូតូ Brammo ស៊េរីថ្មី ២០១៤ ទំនើប មិនប្រើសាំង

ម៉ូតូ  Brammo គឺជាប្រភេទម៉ូតូធំបែបស្ពតស៊េរីថ្មី ដែលមានរូបរាងដ៏ស្រស់សង្ហា សាកសមបំផុតសំរាប់
មិត្តយុវវ័យសម័យ ដែលកំពុងតែឈ្លក់វង្វេងនឹងម៉ូតូធំ បច្ចុប្បន្ននេះ។ ម៉ូតូ  Brammo ស៊េរីថ្មី  ឆ្នាំ២០១៤
ដ៏ស្រស់ស្អាត នឹងត្រូវប្រកាសដាក់នៅលើទីផ្សារម៉ូតូធំ នៅប្រទេសអង់គ្លេស នៅក្នុងពេលឆាប់ៗ ខាង
មុខនេះ នៅក្នុងខែមិនា ឆ្នាំ២០១៤។

ម៉ូតូ  Brammo គឺជាប្រភេទម៉ូតូធំ បែបស្ពត ដែលមិនប្រើប្រាស់សំាងដូចជាប្រភេទធំដទៃទៀតនោះទេ
គឺម៉ូតូ  Brammo ប្រើប្រាស់ប្រព័ន្ធអគ្គិសនី និង ប្រើឆ្នាំងសាកដូចជាថ្មទូរស័ព្ទ ដែលគេស្គាល់ថា ជាម៉ូតូ
អគ្គិសនី។ ម៉ូតូ​ Brammo គឺមិនទាន់ត្រូវបានគេប្រកាសពីតំលៃដាក់លក់នៅលើទីផ្សារនាពេលខាងមុខ
នៅឡើយទេ ហើយតំលៃរបស់វា អាចមានតំលៃខុសគ្នាបន្តិចបន្តួច នៅផ្សារអាមេរិក និង អង់គ្លេស៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: motorcycle,  Brammo's motorcycles will be introduced on the UK market