ព័ត៌មានកីឡា៖ ថា្នក់ដឹកនាំ Liverpool លោក Brendan Rodgers មួយរយៈពេលថ្មីៗនេះ មានការចាប់អារម្មណ៍ និង យកចិត្ដទុកដាក់ខ្លាំងបំផុតដល់ កីឡាកររបស់ ខ្លួន Raheem Sterling ខណៈពេលកំពុងមានការចំអារម្មណ៍ពីក្រុមដ៏ទៃដូចគ្នា ។
មួយការប្រកួតចុងក្រោយរវាង Liverpool ត្រូវប៉ះជាមួយ Chelsea កីឡាករ Raheem Sterling កាន់តែទទួលបានការទាក់ទាញកាន់តែខ្លាំង ទាំងក្នុង និង ក្រៅក្រុម តួយ៉ាងដូចជា Real Madrid, Paris Saint-Germain ថែមទាំង Chelsea ជាដើម ដែលមានបំណងចង់ចូលសាកសួរ ស្ដីដណ្ដឹងកីឡាករ ក្នុងរដូវកាលនេះ ។
ថ្លែងពីពាក្យសម្ដីលោក Brendan Rodgers បានអះអាថា ការសម្រេចដើម្បីឲ្យ Raheem Sterling ចាកចេញពីក្រុម គឺប្រហែលជាមិនអាចកើតមានបានឡើយ ហើយម្យ៉ាងទៀត កិច្ចកុងត្រាថ្មីរបស់កីឡាករ ដែលគ្រោងនឹងសម្រេចនោះ គឺមានសុពលភាពដល់ទៅ ២០១៧ ដូច្នោះគាត់មិនចង់ចំណាយពេលច្រើននឹងរឿងអស់នេះទេ ។ លើសពីនេះទៅទៀត បើមើលតាមកាយវិការ សកម្មភាពរបស់កីឡាករនៅពេលនេះ ក៏កំពុងតែមានក្ដីសុខខ្លាំងណាស់ គឺមិនចង់ទៅណានោះឡើយ។
ពាក្យសម្ដីអះអាងនៅពេលនេះ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ពីក្រុមទាំង ៣ ខាងលើគ្រប់យ៉ាងគ្រាន់តែ ស្ថិតលើគម្រោងរបស់ក្រុមនីមួយៗនៅឡើយទេ ប៉ុន្ដែលទ្ធផល Liverpool បានបង្កាមុនជាស្រេច ទៅហើយ ។
ប្រភព៖ astralfootball