CamNews

យល់ដឹង 

សៀវភៅ ៦ក្បាលដែល Bill Gates ចូលចិត្តអានបំផុត

លោក Bill Gates សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Microsoft បានបង្ហើបឲ្យដឹងពីចំណងចំណូល ក្នុងការអានសៀវភៅរបស់លោក សម្រាប់រដូវក្ដៅឆ្នាំនេះ។

ខាងក្រោយនេះគឺជាសៀវភៅទាំង ៦ក្បាលដែល មហាសេដ្ឋីលំដាប់ពិភពលោក Bill Gates ចូលចិត្តអានបំផុត៖

១. The Rosie Porject វាគឺជាសៀវភៅមួយដែលនិយាយពីកាស្វែងរកស្នេហាពិតរបស់លោក Don Tillman ហើយសៀវភៅនេះដែរ លោក Gates បានអានវាតាមរយៈភរិយារបស់លោក Melinda Gates ជាអ្នកណែនាំឲ្យអាន ព្រោះវាមានអត្ថន័យជ្រាលជ្រៅ បើទោះបីជាអានច្រើនដងក៏មិនជិនណាយ។

២. The Bully Pulpit: Theodore Roosevelt, William Howard Taft, and the Golden Age of Journalism ជាសៀវភៅមួយដែលនិយាយ ពាក់ព័ន្ធនឹងនយោបាយ ការផ្លាស់ប្ដូររបស់គ្រប់គ្រង ក្នុងនាមជាអ្នកកាសែត។

៣. Business Adventures និពន្ធដោយ John Brooks និយាយពីការធ្វើជំនួញ។ វាជាសៀវភៅមួយដែលលោក Bill Gates និងបរិយារបស់លោកចូលចិត្តអានបំផុត។ សៀវភៅនេះ ត្រូវបានលោក Warren Buffet ណែនាំឲ្យលោកអានកាលពីឆ្នាំ ១៩៩១។ 

៤. the Sixth Extinction ជាសៀវភៅមួយដែល និយាយពីការផុតពូជរបស់សត្វ នៅក្នុងប្រវត្តិសាស្ត្រ។ សៀវភៅនេះ លោក Gates អានដើម្បីយល់ដឹង ពីបរិស្ថាន និងដើម្បទទួលបានព័ត៌មាន ដែលមិនមែនជាព័ត៌មានបំផ្លើស។

៥. Stress Test: Reflections on the Financial Crisis ជាសៀវភៅមួយដែល អតីតលេខាធិការក្រសួងហិរញ្ញវត្ថុ បានណែនាំឲ្យលោក អានសៀវភៅនេះ ដើម្បីស្វែងរកដំណោះស្រាយ និងការទទួលស្គាល់កំហុសពិត។

៦. Reinventing American Health Care ជាសៀវភៅមួយដែលពាក់ព័ន្ធនឹងសុខភាព៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States Bil Gates