ព័ត៌មានកីឡា៖ ប្រភពព័ត៌មានបានចេញផ្សាយជាបន្ដបន្ទាប់ហើយថា កីឡាករចាំទីឥតបានប្រយោជន៍របស់ Chelsea បានត្រូវជាប់ពាក្យសម្ដីជាមួយក្រុម Arsenal ថានឹងចេញទៅនៅ រដូវកាលថ្មីខាងមុខនេះ ប៉ុន្ដែមិនទាន់បានឆ្លងកាត់លើខិតស្នាមអ្វីឡើយ ហើយខណៈពេលនេះ ថ្នាក់ដឹកនាំ Liverpool ក៏មានចំណាប់អារម្មណ៍ផងដែរ។
យោងតាមការបកស្រាយគេហទំព័រសារព័ត៌មានអន្ដរជាតិ Mirror បានបង្ហាញឲ្យដឹងថា លោក Brendan Rodgers ក្រោយពីមើលឃើញពីភាពអន់ថយកីឡាករចាំទីរបស់ ខ្លួន ក៏ប្រែចិត្ដនឹកឃើញទៅដល់ តារាចាំទី Chelsea ដែលមានឈ្មោះថា Petr Cech ដែលកីឡាកររូបនេះក្រុមបាន ភ្ជាប់ពាក្យសម្ដីជាមួយ Arsenal ថានិងផ្ទេរជើងនៅខែក្រោយនេះឯង។ ក្នុងគោលបំណងដែល Liverpool ប្រុងនិងផ្ទេរ Petr Cech គឺគ្រាន់ត្រឹមលក្ខខ័ណខ្ចីជើងប៉ុណ្ណោះ ហើយសម្រាប់ Chelsea ក៏មិនទាន់មានប្រតិកម្មអ្វីតបតវិញឡើយ គ្រាន់តែដឹងថា ក្នុងរដូវកាលនេះ តំណែងរបស់ Liverpool ឆ្ងាយដាច់ពី Chelsea ស្ទើរតែមើលមិនឃើញ ហើយគម្រោងផ្ទេរជើងចេញរបស់ Petr Cech ក៏ក្រុមបានគិតជាយូមកហើយជាមួយ Arsenal គ្រាន់តែមិនទាន់ សម្រេចបានលិខិតស្នាមត្រឹមត្រូវ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror