CamNews

ព័ត៌មានអន្តរជាតិ 

ច្រើន​ជាង ១៨៩​នាក់​រង​របួស ក្នុង​ការ​ប៉ះ​ទង្គិចរវាង​អ្នក​តវ៉ា និង​ប៉ូ​លីស

គែរ៖ មន្រ្តីក្រសួងសុខាភិបាល របស់អេហ្ស៊ីប បាននិយាយថា ប្រជាជនច្រើនជាង ១៨៩នាក់
បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាមួយ កាលពីថ្ងៃអាទិត្យ ទី០៣ ខែមីនា រវាងកងកម្លំាងសន្តិ
សុខ និងក្រុមអ្នកតវ៉ា ជុំវិញរឿងផ្លាស់ប្តូរអ្នកទោសនៅទីក្រុងឆ្នេរសមុទ្រផតសេត របស់ប្រទេស
អេហ្ស៊ីប។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៣ ដោយ
ផ្អែកតាមការលើកឡើង របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ អេហ្ស៊ីប មីណាថា «ក្រុមអ្នកតវ៉ាបាន ប៉ះ
ទង្គិចគ្នាជាមួយប៉ូលីស ខណៈក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរ ជាអ្នកទោសចំនួន៣៩ នាក់
ដែលរង់ចំាការកាត់ទោស ជុំវិញសោកនាដកម្មនៃការប្រកួត បាល់ទាត់មួយដែលបាន បណ្តាលឲ្
យមនុស្សជាង ៧០នាក់ស្លាប់ កាលពីខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីជៀសវាង កោលាហល។

ទាក់ទងនឹងការផ្លាស់ប្តូរ អ្នកទោសនោះដែរ សមាជិកក្រុមគ្រួសារអ្នកទោសទំាងនោះ ប្រមាណ
២០០នាក់ បាននាំគ្នាប្រមូលផ្តុំនៅខាងក្រៅបរិវេណ ស្នាក់ការប៉ូលីស ក្នុងទីក្រុង ផតសេត នៅ
ពេលបើកសវនការអំពីការផ្លាស់ប្តូរ សាច់ញាតិជាអ្នកទោសរបស់ពួកគេ ទៅពន្ធនាគារផ្សេង
ទៀតដែលមិនធ្លាប់ស្គាល់។

នៅក្នុងការតវ៉ានោះ ក្រុមអ្នកប្រឆំាងបានយកដុំថ្ម និងគ្រាប់បែកភ្លើង គប់ទៅលើអគារស្នាក់ការ
និងរថយន្តរបស់ប៉ូលីស ខណៈនោះដែរ ខាងប៉ូលីសក៏បានតបតវិញដោយការបាញ់ឧស្ម័នបង្ហូរ
ទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទំាងនោះ។

កាលពីថ្ងៃសៅរ៍ ប៉ូលីសម្នាក់បានវាយទៅលើបុរសពីរនាក់ នៅទីក្រុង ផតសេត ដែលបញ្ហានេះ
បណ្តាលឲ្យមនុស្សប្រមាណ ៥០០នាក់ ចេញមកតវ៉ា ដោយបានវាយប្រហារមកលើស្ថានីយប៉ូ
លីស ដោយគប់ដុំថ្ម និងគ្រាប់បែកសំាង ហើយនៅថ្ងៃអាទិត្យ រថយន្តប៉ូលីសមួយគ្រឿងត្រូវបាន
ប្រជាជនមួយក្រុមវាយប្រហារ ខណៈកំពុងធ្វើដំណើរទៅតុលាការ បណ្តាលឲ្យរថយន្តខូចខាត
និងរងរបួសមនុស្សចំនួន ០៦នាក់ផងដែរ៕

DAP-News


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ