CamNews

តារា 

សារាយ សក្ខណា ទស្សនិកជន លាន់មាត់សរសើរ

ភ្នំពេញៈ តារាស្រីដែលធ្លាប់តែសម្តែង ជាតួស្លូតស្រក់ទឹកភ្នែក កញ្ញា សារាយ សក្ខណា
ស្រាប់តែត្រូវបានទស្សនិកជនជាច្រើន បានលាន់មាត់សរសើរ នាងមិនដាច់ពីមាត់បន្ទាប់
ពីនាងបានសម្តែងរឿង “កូនក្រមុំស្រុកស្រែ” បានចាក់បញ្ជាំងនៅលើ ស្ថានីយទូរទស្សន៍
បាយ័ន។

អ្វីដែលធ្វើឲ្យទស្សនិកជនបានលាន់មាត់សរសើរ តារាស្រីរូបស្រស់ កញ្ញា សារាយ សក្ខណា
មិនដាច់ពីមាត់នោះ នៅពេលដែលខ្សែភាពយន្តរឿង “កូនក្រុមុំស្រុកស្រែ” ចាក់បញ្ជាំងនៅ
ស្ថានីយទូរទស្សន៍បាយ័ន ដោយសង្កេតឃើញអត្តចរិក ក្នុងការសម្តែងរបស់នាងប្លែក ខុស
ពីមុនៗ ដោយនាងសម្តែងជាស្រីដែលមានចរិកក្រម៉ិចក្រម៉ើម បែបជានារី ស្រុកស្រែគួរ ឲ្យ
ស្រលាញ់ ទាំងកាយវិការ ទឹកមុខ និងសំដី ក្នុងការសម្តែងសាកសម មិនចាញ់តួស្រីផ្សេងៗ
ទេ។

តាមរយៈការលាន់មាត់ សរសើរពីទស្សនិកជន ក្នុងការសម្តែងរបស់នាងនេះដែរ ក៏ត្រូវបាន
ម្តាយរបស់នាងថ្លែងប្រាប់ Looking TODAY ឲ្យដឹងថា ចំពោះការថតរឿង គឺកូនស្រីគាត់
អាចបត់ បែនគ្រប់អត្តចរិកទាំង កាច ស្លូត ទឹកភ្នែក ក្រម៉ិចក្រម៉ើមជាដើម។ ម្តាយសារាយ
សក្ខណា និយាយថា «ជាធម្មតាយើងជា អ្នកសិល្បៈត្រូវតែចេះគ្រប់បែបយ៉ាង ដើម្បីតម្រូវទៅ តាមទស្សនិកជនយើងមិនអាចសម្តែង តែ តួស្លូតហើយតួផ្សេងៗមិនចេះសម្តែងនោះទេ ប្រ
សិន បើសម្តែងតែតួ តែមួយបែបខ្លាចធ្វើឲ្យ ទស្សនិកជនធុញ”។

អ្នកស្រីបានប្រាប់ ឲ្យដឹងបន្ថែមទៀតថា តាមការពិតទៅពីមួយថ្ងៃទៅមួយ ថ្ងៃកូនស្រីរបស់
គាត់កាន់តែមានការ មមាញឹកជាមួយការងារ ស្ទើរតែគ្មានពេលសម្រាក់ទេ ទាំងការងារជា
ពិធីការិនី ថតរឿង ការដើរម៉ូដ និងការងារនៅខាងក្រៅច្រើនទៀត ហើយសម្រាប់ការសម្តែង
រឿងវិញគឺមានគេទាក់ទងច្រើន តែខ្លះក៏ទទួល ខ្លះក៏មិនបានទទួលដែរ ដោយសារតែគ្មាន
ពេលគ្រប់គ្រាន់ដែលហើយថ្មីៗនេះ កូនស្រីគាត់ទើបតែថតបញ្ចប់រឿង២ ដែលតួនៅក្នុងសាច់
រឿងនោះ គឺសុទ្ធសឹងតែជាអត្តចរិកថ្មី ដែលកូនស្រីគាត់ទើបតែថតគឺរឿង “ស្នេហាក្លែងក្លាយ”
និងរឿង “កូនក្រមុំស្រុកស្រែ” ដែលដើរជាតួប្អូនស្រីរបស់ កញ្ញា នី មុនីនាថ នេះតែម្តងហើយ ក្រៅពីនេះក៏មានរឿងជាច្រើនទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhena entertainment khmer star