CamNews

តារា 

ពេជ្រ សោភា ឆ្លៀតពេល ជួបអ្នកគាំទ្រក្នុងថ្ងៃ បុណ្យណូអែល

ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សោភា ដែលត្រូវបានគេហែកហួរ ថ្មីៗនេះ ហាក់មិនបានខ្វល់ខ្វាយ រឿងចេញបកស្រាយអ្វីឡើយ បែរជានៅតែ បង្ហាញសកម្មភាព ជួបជុំជាមួយអ្នកគាំទ្រ និងថតចម្រៀងថ្មីៗរបស់នាង បន្ទាប់កម្មវិធីប្រកួតចម្រៀង លំដាប់ពិភពលោកបានបញ្ចប់ ។ ការសម្រុក ថតបែបនេះ ត្រូវបានគេដឹងថា កំឡុងពេលនៃការប្រកួត នាងពិតជាមមាញឹករហូតគ្មានពេល ដើម្បីថតឡើយ ដូចនេះនាងត្រូវសម្រុកថតឡើងវិញ ដើម្បីប្រមូលការគាំទ្រ ។

ពេជ្រ សោភា មិនត្រឹមតែសម្រុកថត បទចម្រៀងឡើងវិញទេ នាងក៏ឆ្លៀតពេល ដើម្បីជួបជាមួយក្រុមអ្នកគាំទ្រទៀត កាលពីថ្ងៃបុណ្យ ណូអែល ក្នុងហាងអាហារមួយ កណ្ដាលរាជធានីភ្នំពេញ ដែលមានអ្នកគាំទ្រប្រមាណ ជាង ២០នាក់ ពាក់អាវពណ៌ផ្កាឈូក និងមានសរសេរអក្សរអង់គ្លេសថា Sp មានន័យជាភាសាខ្មែរថា"សោភា" ជាឈ្មោះ នាងតែម្ដង ។

មិនមែនជារឿងចម្លែកទេ ដែលពួកគេជួបជុំគ្នា ក្នុងឱកាសនេះ ព្រោះ ពេជ្រ សោភា ជាគ្រឹស្ដបរិស័ទស្រាប់ នាងហាក់សប្បាយចិត្តប្លែក រួមជាមួយការ ស្លៀក ពាក់យ៉ាងស្អាតៗ មកជួបជាមួយពួកគេ ដើម្បីថតរូបជាមួយគ្នា និង និយាយលើងសើចជាមួយគ្នា តាមទំលាប់លេងសើច របស់នាង ។

ពេជ្រ សោភា បានប្រាប់ LookingTODAYថា នាងមិនបានដឹងថា ពួកគេរៀបចំអ្វីឡើយ ព្រោះនាងគ្រាន់តែទទួលបានការណាត់មួយពីពួកគេ ចំពេលនាងមិនសូវរវល់ ។ តែពេលទៅដល់ ក៏រំភើបនឹងការរៀបចំរបស់ពួកគេ ដែលបានបង្ហាញក្ដីស្រឡាញ់គាំទ្រមកកាន់នាង និងពិតជាអរគុណ ណាស់ សម្រាប់សន្ដានចិត្តបែបនេះ ចំពោះនាង ។ អ្នកណាក៏ចង់បានក្ដីស្រលាញ់នេះដែរ ។

កម្មវិធីជួបជុំនោះ មិនធំដុំណាស់ណាទេ តែអាចមើលទៅសប្បាយគួរសម ព្រោះ ពេជ្រ សោភា បានសម្ដែងតិចតួចមួយសម្រាប់អ្នកគាំទ្រនាង ថានាងមិនចេះសម្ដែងតួកាចទេ តែនាងកាចលែងនិយាយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh